ចាម៉ៃកា៖ ថ្មីទៀតហើយ វីដេអូមួយ ដែលធ្វើឲ្យអ្នក បានទស្សនាហើយ មានអារម្មណ៍ថា ស្រៀវសាច់ គ្រប់ៗគ្នា ក៏ព្រោះតែមាន បុរសដែលមិន ចេះខ្លាចស្លាប់ម្នាក់ បានថតពីសកម្មភាព របស់ខ្លួន ក្នុងការលោតពី ទីខ្ពស់ កម្ពស់ជាង ៣០ម៉ែត្រ ចូលមកក្នុង ទឹកសមុទ្រ។

វីដេអូមួយនេះ ត្រូវបានថតដោយ កាមេរ៉ាប្រភេទ GoPro រីឯ ទីកន្លែងដែល បុរសម្នាក់នោះបាន សម្តែងសកម្មភាព ដ៏គួរឲ្យ ព្រឺក្បាលបែបនេះ គឺស្ថិតនៅតំបន់ ឆ្នេរកំសាន្ត Negril នៃប្រទេស ចាម៉ៃកា។

បើយើងមើល តាមវីដេអូនេះ ចំណុចដែលធ្វើ ឲ្យយើងស្រៀវអស់ ទាំងខ្លួននោះ មិនប្រាកដថាជា រយៈកម្ពស់ ដែលគាត់លោត ចុះមកនោះទេ តែវាជាទិដ្ឋភាព ដែលនៅខាងក្រោមគាត់ ដូចជាទូក កំសាន្ត និងមនុស្ស ជាច្រើន ដែលមើលទៅ គឺតូចមែនទែន។ ម្យ៉ាងវិញទៀត នៅក្នុង ទឹកសមុទ្រ មានដុំថ្ម ធំៗជាច្រើន ដែលមាននៅ ក្រោមទឹកហើយ វាជាចំណុចគ្រោះថ្នាក់ មួយពេល ដែលយើងលោត ពីទីខ្ពស់ទៅ ក្នុងសមុទ្រដែល សំបូរទៅដោយ ថ្មបែបនេះ។

យ៉ាងណាមិញ គាត់ក៏បានធ្វើ សកម្មភាពរបស់ គាត់បានដោយ ជោគជ័យ ព្រោះមិនមាន ហេតុការណ៍ អាក្រក់ណាមួយ កើតឡើងចំពោះ គាត់ឡើយ។ តែវាក៏ មិនមែនជា គំនិតល្អ ឬ ក៏អស្ចារ្យអ្វីដែរ ក្នុងការ ធ្វើបែបនេះ។ ចង់ដឹងថា វីដេអូនេះ យ៉ាងណានោះ សូមទស្សនា ទាំងអស់គ្នា៖

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]