ចិន៖ កាលពីពេលថ្មីៗនេះ ជណ្ដើរយន្ដប្រអប់មួយ ដែលស្ថិតនៅក្នុង ប្រទេសចិន ស្រាប់តែមានបញ្ហា និងធ្លាក់ចុះ ទៅបន្ទប់ក្រោមដី ខណៈដែលមាន មនុស្ស ១១នាក់ ស្ថិតនៅក្នុងនោះ។

អ្វីដែលហួសចិត្ដនោះ នៅពេលដែល ជណ្ដើរយន្ដប្រអប់ បើកទ្វារ ស្រាប់តែឃើញ ជញ្ជាំងទៅវិញ បន្ទាប់ពីវា មានបញ្ហាខូច ប្រព័ន្ធ និងធ្លាប់ចុះទៅបន្ទប់ ក្រោមដី រួចមក។ តែជាសំណាង បុរសម្នាក់ នៅក្នុងចំណោម ជនរងគ្រោះទាំងនោះ មាន ញញួរ នៅក្នុងដៃ ដែលមិន បង្អន់យូរ គាត់ក៏ ដំជញ្ជាំងនោះ ដើម្បីធ្វើយ៉ាងណា អាចឲ្យ មនុស្សម្នាក់ ចេញ ទៅខាងក្រៅ ស្វែងរកជំនួយ។ 

គួរបញ្ជាក់ថា ក្រោយពីមានមនុស្សចេញ ទៅក្រៅសុំជំនួយនោះ ជាង ជណ្ដើរយន្ដប្រអប់ បានធ្វើការ ជួសជុល ជណ្ដើរយន្ដ ឲ្យវាដំណើរការឡើង មកលើជាន់ដី និងមនុស្ស នៅក្នុងនោះ ក៏អាច រួចផុតពី សេចក្ដីស្លាប់ផងដែរ។ យ៉ាងណាមិញ បើតាមអ្នកជាប់នៅក្នុង ជណ្ដើរយន្ដ បាននិយាយប្រាប់ថា មូលហេតុ អាចបណ្ដាលមកពី ភាពមិនប្រក្រតីនៃ ជណ្ដើរយន្ដ ខណៈដែល អ្នកគ្រប់គ្រង អគារវិញ ជឿថា មកពី ចំនួនមនុស្ស ហួសកំណត់ក្នុង ជណ្ដើរយន្ដនេះ។ ទោះជាយ៉ាងណា ហេតុការណ៍មួយនេះ ក៏កំពុងតែធ្វើការសើុបអង្កេត៕

សូមទស្សនាវីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]