រាជធានីភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធប្រវាយប្រតប់គ្នា ដំបូងប្រពន្ធចាប់បោចសក់ប្តីហើយទះប្តី២កំផ្លៀង ធ្វើឲ្យប្តី ទ្រាំ មិនបានទះវិញមួយកំផ្លៀងសន្លប់ស្តូក លុះដឹងខ្លួនវិញខឹងសមត្ថកិច្ច និងអ្នកសារ ព័ត៌មាន គ្រាន់តែរឿងប្តី ប្រពន្ធគេវាយគ្នាក៏ទៅថតដែរ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ តុលា នៅជាប់របង មន្ទីរពេទ្យ មិត្តភាព ខ្មែរ- សូវៀត ត្រង់ចំណុចផ្លូវលេខ១៨៧កែង២៧១ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ។

ប្រភពពីសន្តិសុខយាមនៅបុរីមួយបានឲ្យដឹងថា មុនពេលកើតហេតុពីរនាក់ប្តីប្រពន្ធមិនស្គាល់ អត្តសញ្ញាណ ជិះម៉ូតូហុង ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-8937 មួយគ្រឿង តាមផ្លូវលេខ ១៨៧ ឆ្ពោះមកដល់ផ្លូវលេខ២៧១ ស្រាប់តែឃើញឈប់ម៉ូតូ ហើយបាន ប្រវាយប្រតប់គ្នា ដោយមុនដំបូង ប្រពន្ធបានចាប់ បោចសក់ប្តី តែប្តីមិនតបតទេ ស្រាប់តែ ប្រពន្ធបានទះ ២កំផ្លៀងទៀត ធ្វើឲ្យប្តីទប់ចិត្តលែង បានទះប្រពន្ធ មួយកំផ្លៀងវិញសន្លប់ ស្តូកប្រមាណ ៥នាទីទៀបដឹងខ្លួនវិញ បានជ្រុះបាត់ ក្រវិល និង ចិញ្ចៀន នៅអង្គុយឈ្ងោក រកក្រវិលនិង ចិញ្ចៀន ដែលជ្រុះនៅ លើខឿនជាប់ របងមន្ទីរ ពេទ្យមិត្ត ភាពខ្មែរ- សូវៀត រីឯបុរសជា ប្តីនៅអង្គុយលើ ម៉ូតូធ្វើមិនដឹង ។ បន្ទាប់មកអ្នកយក ព័ត៌មានបាន ចុះទៅ សួរថាមាន រឿងអី ស្ត្រីជាប្រពន្ធ ប្រាប់ថាស្រវឹង ស្រាខ្យល់គរដួល ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា លុះពេលសមត្ថកិច្ចចុះទៅដល់ស្រាប់តែស្ត្រីជាប្រពន្ធ បាននិយាយថា គ្រាន់តែរឿង ក្រុមគ្រួសាររបស់គេ សោះសមត្ថកិច្ចមកដល់ភ្លាម តែបើមានចោរប្លន់ ចោរលួចវិញមិន ដែលឃើញសមត្ថកិច្ច ទៅដល់ចាប់ចោរទេ រីឯអ្នកសារព័ត៌មាន ក៏ដូចគ្នា គ្រាន់តែរឿងអញ្ចឹង ក៏មកថតដែរ ពេលដែល ថតយកទៅផ្សាយ ហើយផ្សាយមិន ដែលត្រូវរឿងទៀត តែភ្លាមនោះអ្នក យកព័ត៌មានប្រាប់ថា ផ្សាយមិនត្រូវ ដោយសារតែអ្នក បំភ្លឺប្រាប់អ្នក យកព័ត៌មានខុសដែរ ជាក់ស្តែងដូចរឿង របស់គាត់ អញ្ចឹងប្តីវាយ សន្លប់សោះ ប្រាប់ថាស្រវឹង ស្រាខ្យល់គរទៅវិញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]