រាជធានីភ្នំពេញ ៖ បុរសម្នាក់ រួមជាមួយនារីម្នាក់ បាននាំគ្នាចូលទៅច្រៀង នៅក្នុងហាងខារ៉ាអូរខេ ឌីយ៉ាម៉ង់ បន្ទាប់មកបាន ដកកាំភ្លើងវាយ ទៅលើនារីម្នាក់ដែល បំរើការងារក្នុងហាង ខារ៉ាអូរខេខាងលើ បណ្តាលឱ្យរងរបួស បែកចិញ្ចើមខាងស្តាំ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៨ និង៣០ នាទីយប់ ថ្ងៃទី២៣ តុលា ២០១៤ នៅក្នុងហាងខារ៉ាអូរខេ ឌីយ៉ាម៉ង់ ស្ថិតតាមផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ជនសង្ស័យបង្ករបួសស្នាម ឈ្មោះ ហ៊ាន គឹមហួត ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្រ្តីរាជការ ចំណែកនារីដែលបង្កហេតុ ឈ្មោះលី សិលា អាយុ២៧ឆ្នាំ ។ នារីរងគ្រោះមាន ឈ្មោះ នាថ នីត ភេទស្រី អាយុ២៣ឆ្នាំ បំរើការការងារក្នុងខារ៉ាអូរខេ ខាងលើ និងស្នាក់នៅក្នុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ប្រភពព័តពត៌មាន ពីកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោក ដែលបានចុះទៅដល់ កន្លែងកើតហេតុ បានឱ្យដឹងថា មុននឹងធ្វើការ ឃាត់ខ្លួនបុរសបង្ក របួសស្នាមខាងលើ ក៏ដោយសារតែ បុរសរូបនេះ ប្រើប្រាស់កាំភ្លើង វាយទៅលើនារី ម្នាក់បណ្តាលឱ្យ បែកចិញ្ចើមហូរឈាម ។ ដោយឡែកបើតាម ប្រភពព័ត៌មានពី នារីរងគ្រោះវិញ បានឱ្យដឹងថា មុនពេលកើតហេតុ នាងត្រូវមេការ ហៅឱ្យទៅអង្គុយ បំរើភ្ញៀវនៅបន្ទប់ភ្នំធី ខណៈនោះស្រាប់តែ នារីឈ្មោះ លី សិលា ដែលជាភ្ញៀវ មិនដឹងជាយ៉ាងម៉េច បានយកកែវស្រា មកជះលើខ្លួន បង្កទៅជា ទំនាស់កើតឡើង។ បន្ទាប់មកបុរសសង្ស័យ បានដកកាំភ្លើងខ្លី មកវាយលើនាង បណ្តាលឱ្យបែក ចិញ្ចើមខាងស្តាំ ហូរឈាម។

នារីរងគ្រោះបានប្រាប់ទៅមេការ ឱ្យជួយដោះស្រាយ ហើយមេការក៏បាន ហៅបុរសបង្ក របួសស្នាមខាងលើ មកសម្របសម្រួលគ្នា បែរជាធ្វើឱ្យ បុរសនោះខឹងក៏ដើរ មកទះកំផ្លៀងនារីរងគ្រោះ ចំនួន២កំផ្លៀងទៀត តែនារីរងគ្រោះនៅស្ងៀម មិនមានការតបតនោះទេ ហើយបុរសបង្ក បានស្រែលកឡូឡា ពេញតែក្នុងហាង ដោយសំអាងខ្លួនឯង ជាមន្រ្តីរាជាការ ។ ដោយឃើញ សភាពដូចនេះ ម្ចាស់ទីតាំង ខារ៉ាអូរខេឌីយ៉ាម៉ង់ ក៏បានរាយការណ៍ ទៅកាន់កម្លាំង កងរាជអាវុធហត្ថ ខណ្ឌទួលគោក ឱ្យចេញអន្តរាគមន៍ ។អ្នកយកព័ត៌មាន ព្យាយាមសាកសួរ ព័ត៌មានទៅ បុរសសង្ស័យ ខាងលើតែបុរស ខាងលើបដិសេធ មិនឆ្លើយសំនួរ។

ក្រោយពេលកើតហេតុ ជនសង្ស័យបង្ករបួសស្នាមត្រូវ បានកម្លាំងកងរាជអាវុធ នាំខ្លួនទៅសាកសួរ នៅអធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]