ខេត្តក្រចេះ ៖ ប៉ូលិសស្រុកសំបូរ ស្រាវជ្រាវឃាត់ខ្លួន ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ទៀតដែលបាន ធ្វើសកម្មភាពវាយ បំបាក់.កស្ត្រី សរសៃខ្ចីម្នាក់ រហូតដល់ស្លាប់ រួចទម្លាក់ចូល បឿនក្នុងទឹកបឹង ដោយសារតែមានគំនុំ ជាមួយស្ត្រីរងគ្រោះ ចោទថាចេះអំពើអាបធ្មប់។

ជនដៃដល់ត្រូវនគរបាលស្រុកសំបូរ ចុះឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី២៣ តុលា បន្ទាប់ពីជននេះ និងបក្ខពួកពីរនាក់ទៀត ព្រួតគ្នាវាយសម្លាប់ ទៅលើស្ត្រីរងគ្រោះ ដោយចាប់សម្រាត យកក្រមារុំមុខ រួចអូសពីលើផ្ទះ ទៅព្រៃខាងក្រោយផ្ទះ ចម្ងាយជាង២គីឡូមែត្រ ទើបវាយបំបាក់.ក សម្លាប់ទម្លាក់ចូលទឹកបឹង។

ប៉ូលិសស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួននេះ ឈ្មោះ ចក់ ណែម អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ បានព្រួតគ្នាវាយសម្លាប់ ទៅលើស្ត្រីរងគ្រោះ ឈ្មោះ អំផាត មុំ អាយុ៣២ឆ្នាំ ជាស្ត្រីសរសៃខ្ចី ដែលទើបតែ សម្រាលកូនស្រី២ខែ និងស្នាក់នៅលើផ្ទះ តែម្នាក់ឯងនៅ ចំណុចកើតហេតុ។ អធិការរងនគរបាល ទទួលបន្ទុកព្រហ្មទណ្ឌ ស្រុកសំបូរ លោកអនុសេនីយ៏ឯក ឈិន សំបូរ បានឲ្យដឹងថា ជនសង្ស័យរូបនេះ គឺត្រូវនគរបាលឃាត់ខ្លួន បាននៅពេលដែល កម្លាំងជំនាញ បានចុះទៅដល់ ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត។ ជាមួយគ្នានេះនគរបាល ក៏បានឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ពីរនាក់ផ្សេងទៀត ដែលរស់នៅក្បែរនោះ ដោយសង្ស័យ ពីបទរួមគំនិត ក្នុងអំពើឃាតកម្ម។

លោកអនុសនីយ៏ឯក ឲ្យដឹងទៀតថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ តុលា នៅពេលដែល ស្ត្រីរងគ្រោះរូបនេះ កំពុងតែនៅលើផ្ទះ ជាមួយនឹងកូនតូចៗ ខណៈដែលប្តី មិនទាន់មកពីព្រៃ។ ជនដៃដល់ និងបក្សពួក២នាក់ទៀត បានឡើងទៅលើផ្ទះ របស់ស្ត្រីរងគ្រោះ និងបានចាប់ស្ត្រីរងគ្រោះ យកក្រមារុំមុខ ហើយចាប់អូស ស្ត្រីរងគ្រោះទៅ បឹងខាងក្រោយផ្ទះ ចម្ងាយជាងពីរគីឡូមែត្រ និងបានធ្វើសកម្មភាព វាយបំបាក់.កស្ត្រីរងគ្រោះ ទាំងភាពអាក្រាត រួចទម្លាក់ចូល បឿនក្នុងទឹកបឹង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]