អង់គ្លេស៖ ស្ដ្រីវ័យក្មេងម្នាក់ បានរងការ ចាប់រំលោភ ម្ដងហើយម្ដងទៀត ក្រោយពី នាង សុំបែក ជាមួយនឹង ជនសង្ស័យ ដែលជាមិត្ដប្រុសនាង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះ ដែលមានវ័យ ២១ឆ្នាំ បានស្គាល់គ្នា ជាមួយនឹង ជន សង្ស័យ ដែលមានឈ្មោះថា Vaidotas Niedvaras អាយុ ២២ឆ្នាំ តាមរយៈ វេបសាយណាត់ជួប។ តែក្រោយពីមាន ទំនាក់ទំនងរួចមក ជនសង្ស័យ ដែលជាមិត្ដប្រុសនេះ ស្រាប់តែបង្ហាញខ្លួន នៅក្នុងផ្ទះ និងកន្លែងធ្វើការ ដោយមិនរំពឹងទុក ដែលធ្វើឲ្យនាង មានអារម្មណ៍ មិនស្រណុក ជាពិសេស ជននេះ តែងតែ ផ្ញើរសារបៀត បៀននាងបន្ថែមទៀត ជាលទ្ធផល នាងក៏សម្រេច ចិត្ដបែកគ្នា។ 

ក្រោយពីការសុំបែក នាងក៏អនុញ្ញាត ឲ្យជននេះចូលមក ក្នុងផ្ទះនាងម្ដងទៀត ដែលស្ថិតនៅ តំបន់ Peckham នៃក្រុងឡុងដ៍ ដើម្បីយករបស់របរខ្លួន ទៅវិញ។ តែអ្វីដែលមិននឹកស្មាននោះ គឺបុរសនេះ បែរជាព្យាយាម ស្ទាបចង្កេះ នាង៣ដង តែនាងបដិសេធ និងបន្ទាប់មក នាងក៏ត្រូវមួយ ដៃចំមុខ ហើយ ជននេះ ក៏គំរាមនាង ដោយយកកាំបិត ផ្ទះបាយ មកភ្ជង់បំពង់ក និងរុញនាង ចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាព រំលោភនាង ២ដង និងបានចាកចេញ នៅព្រឹកថ្ងៃបន្ទាប់។

ចំពោះហេតុការណ៍នេះ បានដឹងដល់ប៉ូលីស ក្រោយពីនាង បាននិយាយប្រាប់ មិត្ដរួមការងារ។ សម្រាប់ពេលនេះ បុរសដែលជាជនសង្ស័យ និងជាមិត្ដប្រុសនាង ត្រូវបាន តុលាការ ដាក់ទោស ឲ្យជាប់គុក ២១ឆ្នាំ៕

ជនសង្ស័យ Vaidotas Niedvaras

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]