ភ្នំពេញ ៖ ក្មេងៗ២នាក់ ដែលម្តាយឳពុក បានបោះបង់ចោល នៅវេលាម៉ោង៩និង១៥នាទីព្រឹក នាថ្ងៃទី២៣-១០-២០១៤ ត្រូវបានលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានចុះទៅពិនិត្យ ដល់ទីតាំងផ្ទះជួលមួយកន្លែង ស្ថិតក្នុងដីឡូត៍លេខ១១៦០ ស្ថិតនៅក្នុងក្រុមទី២ ភូមិទ្រា៤ អំពីករណីយម្តាយ បោះបង់កូនចោលចំនួន២នាក់ នៅក្នុងបន្ទប់គ្មានលេខ ។

លោកចៅសង្កាត់ បានបញ្ជាក់ថា ចំពោះក្មេងដែលម្តាយបោះបង់ចោលនោះ មានឈ្មោះ គឹម ស្រីនុត ភេទស្រី អាយុ ១០ឆ្នាំ និងប្អូនអាយុ ១ខួបកន្លះ ។

តាមប្រភពរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅបន្ទប់ជួលជិតខាង បានឲ្យដឹងថា ម្តាយឈ្មោះ លី ផល្លា អាយុប្រមាណ៣៥ឆ្នាំ ត្រូវប្តីលែង ព្រមទាំងកូន២នាក់នេះ ។ ដោយជីវភាពលំបាកខ្លាំង ម្តាយក៏បាន រត់ចោលកូនៗទាំងនាក់ទៀត គឺមានរយ:ពេល ២ថ្ងៃហើយ ដោយកូន ដែលតូច នៅជា ទារកនៅឡើយ ខណ:កូនក្មេងនេះយំខ្លាំង ទើបអ្នកជិតខាងដឹង ហើយបានរាយការណ៍ឲ្យ អាជ្ញាធរសង្កាត់ ។

ក្រោយពីបានទទួលព័ត៌មាន លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានចុះទៅមើលផ្ទាល់ ហើយបានយកកុមារទាំងពីរ មកសង្កាត់ ហើយលោក ចៅសង្កាត់ បានណែនាំ ឲ្យមន្ត្រីសាលាសង្កាត់ ទទួលបន្ទុកកិច្ចការនារី និងកុមារ រៀបចំធ្វើបែបបទ បញ្ជូនទៅឲ្យអង្គការ មូលនិធិ កុមារកម្ពុជា ចិញ្ចឹមនិងថែរក្សាបន្ត ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]