ភ្នំពេញ ៖ ម្ចាស់រថយន្ដឡង់គ្រីស័រម្នាក់ ដោយមិនចាំបាច់និយាយច្រើន និងមិនឱ្យ ភាគីរថយន្ដ ហាយឡែនឌ័រ ប្ដឹងផ្ដល់ ទៅ សមត្ថកិច្ចនោះ ដោយសារតែខ្ទាតក្បាលថ្ម ពុះចែកទ្រូងផ្លូវ រងការខូចខាត ក្រោយពីរថយន្ដ របស់ខ្លួន បានបុកនោះ សុខចិត្ដផ្ដល់សំណង២០០ដុល្លារ ជាការបញ្ចប់ រឿង ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ រថយន្ដឡង់គ្រីស័រមួយ គ្រឿងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G-1286 បានធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែពេលទៅ មុខហាងខារ៉ាអូខេ ១៦៨ ក៏រេចង្កូតបុក ក្បាលថ្មចែកទ្រូងផ្លូវ បាក់អស់ ចំនួន២កង់ ហើយរថយន្ដបែក កង់ឆ្វេងខាងមុខ នៅនឹងថ្កល់មិនអាចធ្វើដំណើរតទៅទៀតបាន ប៉ុន្ដែពេល ដែលរថយន្ដមួយគ្រឿងនេះ បុកក្បាលថ្មពុះចែកទ្រូងផ្លូវនោះ ស្រាប់តែក្បាលថ្ម បានខ្ទាតទៅបុក ទ្វាររថយន្ដហាយឡែនឌ័រមួយ ដែលកំពុងធ្វើ ដំណើរក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឱ្យរង ការខូចខាត ។

ក្រោយពីដឹងខ្លួនថា ជាអ្នកខុស ម្ចាស់រថយន្ដឡង់គ្រីស័រ ឈ្មោះចាន់ ថុន អាយុ៥០ឆ្នាំ រស់នៅផ្ទះលេខ៤១៩ ផ្លូវ លេខ ១១៤ ភូមិថ្មី ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានយល់ព្រមផ្ដល់សំណង ចំនួន២០០ដុល្លារ ទៅឱ្យ ម្ចាស់រថយន្ដ ហាយឡែនឌ័រ ជាការបញ្ចប់រឿង ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]