លីបង់ ៖ វាពិតជារឿងមួយ ដែលគួរឲ្យហួសចិត្ត និងអស់សំនើចបំផុត នៅពេលដែល បុរសម្នាក់ រវល់តែថតរូបខ្លួនឯង មិនបានមើលផ្លូវ ក៏ធ្លាក់ទឹកគ្រាំ នៅមុខកាមេរ៉ាកំពុង តែផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ MTV។


ក្នុងវីដេអូនេះដែរ បានបង្ហាញពី បុរសដែលផ្តល់ កិច្ចសម្ភាសន៍ ឲ្យប៉ុស្ត៍ទូរទស្សន៍ MTV ក៏ស្រាប់តែលេចចេញ បុរសម្នាក់ទៀត នៅខាងក្រោយ កំពុងតែដើរ លើកទូរសព្ទ យកមកថតខ្លួនឯង ប៉ុន្តែមិនបានមើលផ្លូវ ក៏ធ្លាក់ចូលទឹកគ្រាំ ក្នុងពេលថតការ ផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ តែម្តង។ ចំនែកឯ បុរសដែលផ្តល់ កិច្ចសម្ភាសន៍ ឲ្យប៉ុស្ត៍ទូរទស្សន៍វិញ បានលឺសំលេងធ្លាក់ទឹក ហើយក៏ងាក ទៅក្រោយមើលថា មានរឿង អ្វីកើតឡើង ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺទាំងអ្នកផ្តល់កិច្ចសម្ភាសន៍ និង ពិធីករ បានបន្តនិយាយ ទៅកាន់កាម៉ារ៉ា ទៀត ដែលមើលទៅហាក់ ដូចជាគ្មានរឿង អ្វីកើតឡើង។យ៉ាងណាមិញ វីដេអូឃ្លីបនេះ ត្រូវបានគេជឿថា បានថតនៅ រដ្ឋធានី Beirut ប្រទេសលីបង់ កាលពីពេលថ្មីៗនេះ។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា ៖

ប្រភព ៖ Asiantown

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]