កំពង់ស្ពឺ ៖ ករណីអគ្គិភ័យ ដែលអាចបង្ក ឡើងដោយរន្ទះបាញ់ បណ្ដាលឱ្យឆេះរថយន្ដ និងផ្ទះរហូត សម្លាប់ស្ដ្រីជា ម្ចាស់ផ្ទះនិងកូន ប្រុសពីរនាក់ សល់តែគ្រោងឆ្អឹង កាលពីវេលា ម៉ោងជាង ១១យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

អធិការរងនគរបាល ទទួលខាងស្ថិតិ ស្រុកភ្នំស្រួច លោកពៅ នឿន បានឱ្យដឹងថា តាមការសន្និដ្ឋាន របស់នគរបាល ពន្លត់អគ្គិភ័យ និងតាមការ សួរនាំពីសាក្សី អាចបណ្ដាលមក ពីទុស្សេអាគុយ ហើយនាំឱ្យឆាប ឆេះធុងហ្គាសនៅ លើរថយន្ដតួរីស ទើបរីករាលដាល ឆេះផ្ទះទាំងពីរខ្នង តែម្ដងធ្វើឱ្យស្ដ្រីជា ម្ដាយនិងកូនប្រុស ពីរនាក់ ម្នាក់អាយុ១៩ឆ្នាំ និងម្នាក់ទៀត អាយុ១១ឆ្នាំ ស្លាប់នៅសល់តែគ្រោង ឆ្អឹងក្នុងភ្នក់ភ្លើង។

អធិការរងរូបនេះ បានបញ្ជាក់ទៀតថា ហេតុការណ៍ខាងលើ ក៏អាចបណ្ដាលមកពី បាតុភូរន្ទះបាញ់ ដែលឱ្យនាំទុស្សេអាគុយ ហើយក្លាយជា អគ្គិភ័យតែម្ដង ។

លោកពៅ នឿន បានបន្ដទៀតថា បើទោះបីមានភ្លៀង ធ្លាក់ខ្លាំងនិងការ ជួយអន្ដរាគមន៍ពី អាជ្ញាធរសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុនោះ ក៏មិនអាចជួយ ជនរងគ្រោះរួចផុត ពីសេចក្ដីស្លាប់បានដែរ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរងគ្រោះជា ម្ដាយឈ្មោះ ខឹម មុត អាយុ៤៧ឆ្នាំ និងកូនប្រុស ពីរនាក់ ម្នាក់ឈ្មោះ សឿន ឡុង អាយុ១៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះសឿន ឡាវ អាយុ១១ឆ្នាំ បានស្លាប់ ព្រមទាំង រថយន្ដតួរីសមួយគ្រឿង ត្រូវឆេះបំផ្លាញទាំងស្រុង ។

យ៉ាងណាក៏ដោយ ចំពោះតម្លៃនៃការខូច ខាតនោះ សមត្ថកិច្ចបាននឹង កំពុងធ្វើរបាយការណ៍ បន្ដទៀត ។

ជាមួយគ្នានេះ សេចក្ដីរាយការណ៍ពីខេត្ដ ស្វាយរៀងបានឱ្យដឹងថា ក៏មានបាតុភូតរន្ទះ ផងដែរ បណ្ដាលឱ្យគោចំនួន ១២ក្បាល បានងាប់ ។










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]