ចិន៖ មានការភ្ញាក់ផ្អើល យ៉ាងខ្លំាំង ចំពោះហេតុការណ៍ ដែលនឹកស្មានមិនដល់ មួយ បានកើតឡើង នៅឯពិធីតាំងពិព័រណ៌ រថយន្ត នៅក្នុងទីក្រុង Wuhan របស់ប្រទេសចិន ដោយសារតែមាន រថយន្ត សម្រាប់ធ្វើការ ដាក់តាំង បង្ហាញជូនអតិថិជន ស្រាប់តែកើតចេញ អណ្តាតភ្លើង បណ្តាលឲ្យ ឆេះពេញទំហឹង តែម្តង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្នុងពិធីតាំង ពិព័រណ៌នោះ គឺមានការដាក់ តាំងបង្ហាញ ជាជួរៗនូវ ប្រភេទរថយន្ត សេរីថ្មីៗ ជាច្រើនគ្រឿង ចំណែកឯ រថយន្តដែលត្រូវ ភ្លើងឆេះមុនគេ នោះគឺម៉ូដែល Cadillac Escalade ដ៏ថ្មីស្រឡាងមួយ ផងដែរ។

លើសពីនេះ ទៅទៀត សភាពការណ៍ កាន់តែយ៉ាប់យ៉ឺន ថែមទៀត នៅពេលដែលភ្លើង បានរាលដាល ដល់រថយន្តទី២ តែយ៉ាងណាមិញ ក្រោមការប្រឹងប្រែង ជួយពន្លត់អណ្តាតភ្លើង របស់បុគ្គលិក នៅទីនោះ ភ្លើងក៏បានរលត់វិញ ហើយខាងក្រុមហ៊ុន បានអះអាងថា មានការខូចខាត តែបន្តិចបន្តួច ប៉ុណ្ណោះ។

ចំពោះមូលហេតុ ដែលបង្កឲ្យមាន ភ្លើងឆេះរថយន្ត បែបនេះត្រូវ បានបញ្ជាក់ថា ព្រោះតែបុគ្គលិក ផ្នែកលក់ម្នាក់ នឹកឃើញយកឆ្នាំងសាក របស់ទូរស័ព្ទ មកសាកល្បង ដោតបញ្ចូលក្នុងរថយន្ត ក្នុងគោលបំណង សាកអាគុយ បញ្ឆេះរថយន្ត ឲ្យអតិថិជនមើល ដោយសារតែ ដំបូងឡើយ រថយន្តនោះ វាអស់អាគុយ។ តែសំណាងមិនល្អ វាមិនត្រឹមតែ ឲ្យរថយន្តនោះ ឆេះវិញទេ តែបែរជា មានអណ្តាតភ្លើង ឆេះចេញពី ម៉ាស៊ីនរថយន្ត និង បានបង្កឲ្យ មានការភ្ញាក់ផ្អើល បែបនេះតែម្តងទៅ។

គួរបញ្ជាក់ផងដែរថា ពិធីតាំងពិព័រណ៌ រថយន្តដ៏ធំមួយ ពិតជាកម្រមាន អគ្គីភ័យ ឆេះយ៉ាងខ្លាំង បែបនេះឡើយ បូករួមទាំង ទង្វើរបស់ បុគ្គលិកផ្នែកលក់ ម្នាក់នោះដែល យកឆ្នាំងសាក ទូរស័ព្ទមក សាករថយន្តដើម្បី ឲ្យវាមានដំណើរការ បែបនេះ បានធ្វើឲ្យមនុស្ស ជាច្រើនមាន ការភ្ញាក់ផ្អើល៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]