ប្រសិនបើលោកអ្នកចាប់ផ្តើម កត់សម្គាល់ឃើញថា ភ្នែករបស់អ្នក មិនមានសុខភាពល្អ ដូចជាពេលមុន ឫ ក៏ចង់ថែរក្សាភ្នែករបស់អ្នក ឲ្យមានសុខភាពល្អ អ្នកគួរតែងាកទទួលអាហារ ទាំង ៩ ប្រភេទខាងក្រោម។ មិនតែប៉ុណ្ណោះទេ អាហារទាំង ៩ ប្រភេទខាងក្រោម ថែមទាំងអាច ជួយកាត់បន្ថយ អត្រាកើតជំងឺ  ឡើងបាយភ្នែក ,ជំងឺងងឹតភ្នែក និង ជំងឺជាច្រើនប្រភេទទៀត ដែលទាក់ទងនឹងភ្នែកបានទៀតផង ៖

១ . ការ៉ុត ៖ ការ៉ុត គឺជាបន្លែដែលមាន សារប្រយោជន៍បំផុត សំរាប់សុខភាពភ្នែក ពីព្រោះសារធាតុពណ៌លឿង និង ទឺកក្រូច ដែលមាននៅក្នុង មើមការ៉ុត សំបូរទៅដោយ បេតាការ៉ូទីន ក្នុងការប្រឆាំង នឹង ជំងឺឡើងបាយភ្នែក និង ងងឹតភ្នែក បានយ៉ាងល្អបំផុត។

២. ខ្លាញ់ត្រី ខ្លាញ់ត្រី ក៏ជាអាហារ ដែលមានអត្ថប្រយោជន៍ដែរ សំរាប់សុខភាពភ្នែក ក្នុងការព្យបាលជំងឺ ស្ងួតភ្នែក ពីព្រោះតែវាសំបូរទៅដោយ អាស៊ីតខ្លាញ់ អូមេហ្គា៣។ មិនតែប៉ុណ្ណោះទេ អាស៊ីតខ្លាញ់ ដែលមាននៅក្នុងខ្លាញ់ត្រី ក៏អាចជួយកាត់បន្ថយ ជំងឺងងឺតភ្នែក នៅវ័យចំណាស់ បាន ៤០ ភាគរយទៀតផង។ លោកអ្នកអាចជ្រើសរើស ត្រីដែលសំបូរជាតិខ្លាញ់ មកបរិភោគដូចជា ត្រី សាឌីន, ត្រីសាម៉ុង ឫ ក៏ត្រី ប្លាធូ ក៏បាន។

៣. បន្លែពណ៌បៃតង៖  ន្លែពណ៌បៃតង រួមមាន ស្ពៃចង្កឺះ ស្ពៃ ក្រញាញ់ សាឡាដ  និងបន្លែជាច្រើនប្រភេទទៀត ដេលមានពណ៌បៃតង សុទ្ធតែជាប្រភេទបន្លែ សំបូទៅដោយ សារធាតុ ប្រឆាំងអ៊ុកស៊ីតកម្ម និង ជាតិអាល់កុល zeaxanthin ដែលវាជួយ ធ្វើឲ្យភ្នែករបស់អ្នក មើលឃើញ កាន់តែប្រសើរជាងមុន។ អ្នកអាចទទួលទានវា ដោយចម្អិន រួច ឫក៏ទទួលទាន ស្រស់តែម្តង ជាប្រចាំ នោះអ្នកនឹងឃើញ ប្រសិទ្ធភាព កាន់តែលឿន។

៤. ពោត ៖ មិនត្រឹមតែបន្លែពណ៌បៃតង ទេ ដែលមានសារធាតុអាល់កុល zeaxanthin ក្នុងការធ្វើឲ្យលោកអ្នក មើលឃើញ កាន់តែច្បាស់ទេ ប៉ុន្តែ ពោត ក៏មានសារធាតុនេះដែរ ហើយ វាថែមទាំងមាន សារធាតុ លូតេអ៊ីន (lutein) ដែលអាចជួយ កាត់បន្ថយ អត្រាកើតជំងឺ ឡើយបាយភ្នែក បានផងដែរ។

៥. សាច់អូទ្រីស ៖សាច់អូទ្រីស គឺជាអាហារ ដ៏ចម្លែកមួយប្រភេទ ក្នុងការជួយដល់ សុខភាពភ្នែករបស់អ្នក ប៉ុន្តែបើអាចមានលទ្ធភាព លោកអ្នក គួរតែទទួលវា ផងដែរ។ សាច់អូទ្រីស មានកូឡេស្តូរ៉លទាប ជាងសាច់មាន់ និង សំបូរទៅដោយ សារធាតុ សង្កសីច្រើន ដែលវាបាន ដើរតួសំខាន់ ជួយឲ្យភ្នែក របស់អ្នក មានសុខភាពល្អ។

៦. ប្រេងអូលីវ ៖ លោកអ្នក គួរតែទទួលទានបន្លែ ដែលសំបូរទៅដោយ វីតាមីន A ជាមួយនឹងប្រេងអូលីវ ពីព្រោះវាគឺជាវិធីតែមួយគត់ ជួយឲ្យរាងកាយរបស់អ្នក ស្រូបយកសារធាតុចិញ្ចឹម ពីអាហារដទៃទៀត បានយ៉ាងប្រសើរបំផុត។ លោកអ្នកអាច យកការ៉ុត ,ស្ពៃក្តោប ឫ ក៏ប៉េងប៉ោះ មកលាយចូលគ្នា ដោយបន្ថែមគ្រឿងផ្សំ ដូចជា អំបិល , ម្ទេស  រួចចាក់ប្រេងអូលីវ ទៅលាយ ជាមួយបន្លែនោះ ជាការស្រេច។

៧. មាន់បារាំង ៖ ប្រសិនបើលោកអ្នក ពិបាករកសាច់អូទ្រីស មកទទួលទាន អ្នកអាច យកមាន់បារាំង មកបរិភោគជំនួសក៏បាន។ ពីព្រោះ មាន់បារាំង ក៏សំបូរ ទៅដោយសារធាតុ សង្កសី និង វីតាមីន B ផងដែរ។ មិនតែប៉ុណ្ណោះទេ វាអាចធ្វើឲ្យភ្នែក របស់អ្នកមានសុខភាពល្អហើយ និងមិនធ្វើឲ្យអ្នកឡើងគីឡូទៀតផង។

៨. ប៉េងប៉ោះ ៖ ប៉េងប៉ោះ មិនខុសគ្នា ពីបន្លែផ្លែឈើ ដទៃទៀតឡើយ ដែលវា សំបូរដោយ ជាតិសរសៃ ប៉ុន្តែអ្វីដែលធ្វើឲ្យប៉េងបោះ មានលក្ខណៈ ពិសេសខុស ពីគេនោះ គឺវាសំបូរ ទៅដោយវីតាមីន C , លីកូពីន និង សារធាតុពណ៌ carotenoid ដែលអាចជួយភ្នែក របស់អ្នក មានសុខភាព ល្អ និង ជៀសវាង ពីជំងឹផ្សេងៗ។

៩ . ដំឡូងផ្អែម ៖ ដំឡូងផ្អែម គឺជាអាហារ មួយប្រភេទទៀត ដែលអាចជួយ ឲ្យភ្នែករបស់អ្នក មានសុខភាពល្អ ពីព្រោះតែសំបូរទៅដោយ សារធាតុបេតាការ៉ូទីន ដូចជា ការ៉ុតដែរ។ លោកអ្នកអាចបរិភោគ វាលាយជាមួយប្រេងអូលីវ ក៏បាន ដើម្បីជួយដល់សុខភាពភ្នែក របស់អ្នកបន្ថែម មួយកម្រិតទៀត។

ទាំងនេះ គឺជាអាហារ ៩ ប្រភេទ ដែលអាចជួយឲ្យភ្នែក របស់អ្នកមានសុខភាពល្អ។ ដូច្នេះ ប្រិយមិត្ត គួរតែទទួលទាន អាហារ ៩ ប្រភេទខាងលើ មកទទួលទានជាប្រចាំ ដើម្បីជាប្រយោជន៍ ដល់សុខភាពភ្នែក របស់អ្នក៕

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]