បរទេស៖ ជាមួយនឹងចំនួនប្រជាជន រាប់ពាន់លាននាក់ដែលកំពុង រស់នៅលើភពផែនដី សព្វថ្ងៃនេះ ក្នុងនោះក៏មានវត្តមាន សត្វជាច្រើនពាន់ ច្រើនម៉ឺនប្រភេទ កំពុងរស់នៅក្នុងទឹក លើដី និងតាមព្រៃភ្នំ ផ្សេងៗ ដំណាលគ្នាជាមួយ មនុស្សផងដែរ។ ប៉ុន្តែគួរឲ្យព្រួយបារម្ភ ពីមួយថ្ងៃទៅមួយថ្ងៃ សត្វព្រៃជាច្រើន ប្រភេទកំពុងប្រឈម នឹងការងាប់ផុតពូជ ដោយសារ ការប្រែប្រួលអាកាសធាតុ ការបំផ្លាញ ព្រៃដែល ជាជំរករបស់ពួកវា, គ្រោះធម្មជាតិ និងជាពិសេសទៅទៀត នោះគឺការបរបាញ់ សំលាប់ របស់មនុស្ស។

ថ្មីៗនេះមាន ការងាប់សត្វរមាសពណ៌ស (white rhino) មួយក្បាលដែលវា មានអាយុ ៣៤ ឆ្នាំ ដែល ករណីនេះ ត្រូវបានអ្នកអភិរក្ស កំពុងសំដែងការព្រួយបារម្ភ ពីការវិនាសផុតពូជ របស់សត្វរមាសប្រភេទ នោះ ដោយសារ សព្វថ្ងៃរមាស ស នៅសល់តែ ៦ក្បាលប៉ុណ្ណោះ នៅលើផែនដី រីឯរមាស សឈ្មោលទៀត សោតគឺមានសល់ត្រឹមតែ១ក្បាល ដែលកំពុងរស់នៅតំបន់អាហ្វ្រិក។

សត្វរមាសពណ៌ស (white rhino) 

ខាងក្រោមនេះគឺជាសត្វព្រៃ ៨ប្រភេទផ្សេងទៀតដែលកំពុងប្រឈមនឹងការវិនាសដាច់ពូជនា ពេល ខាងមុខ៖

១. ត្រីផ្សោត បៃជី (Baiji dolphin) សល់តិចជាង ២០ ក្បាលនៅលើផែនដី



ត្រីផ្សោត Baiji គឺជាប្រភេទត្រីផ្សោត ដែលរស់នៅក្នុងទឹកសាប។ គេប្រទះឃើញវត្តមាន របស់វានៅក្នុង ទន្លេ Yangtze ក្នុងប្រទេសចិន។ វាគឺជាប្រភេទសត្វមួយសឹងតែផុតពូជទៅហើយពីភពផែនដី ដែល ការប្រទះឃើញត្រីផ្សោត Baiji លើកចុងក្រោយគឺក្នុងឆ្នាំ ២០០៤។ មូលហេតុនៃការ ជិតផុតពូជរបស់វា គឺបណ្តាលមកពី ការនេសាទ និងការបំពុលទឹក។

២. ស្វា ពីងពាងពណ៌ត្នោត (Brown spider monkey) សល់ប្រហែល ៦០ ក្បាលនៅលើផែនដី

ស្វា ពីងពាងពណ៌ត្នោត ពីដើម មានវត្តមានរស់នៅ ក្នុងព្រៃនាប្រទេស Colombia និង Ecuador ប៉ុន្តែដោយសារតែការ កាប់បំផ្លាញព្រៃឈើ នឹងបរបាញ់ពី សំណាក់មនុស្ស បច្ចុប្បន្ន គ្មាន ទិន្នន័យមួយណា បានបង្ហាញពីការស់នៅ របស់ស្វាប្រភេទនេះ នៅសេសសល់ ក្នុងព្រៃទៀតនោះទេ គឺវាមាននៅ សល់តែចំនួន ៦០ ក្បាលក្នុងសួនសត្វ ដែលគេអភិរក្សប៉ុណ្ណោះ។

៣. រមាស ចាវ៉ាន (Javan rhinoceros) សល់ប្រហែល ៣៥ ក្បាលនៅលើផែនដី


រមាស ចាវ៉ាន នេះត្រូវបានគេតាម ប្រម៉ាញ់ដើម្បីសំលាប់យក ស្នែង ឬក៏ខ្លះហៅថា កុយរបស់វា ដើម្បី យកទៅធ្វើជាឱសថព្យាបាល ពិសេស គឺថ្នាំចិនសែ។ សត្វរមាសប្រភេទនេះ ទំនងជានៅសល់ ប្រមាណ ត្រឹម ៣៥ ក្បាលប៉ុណ្ណោះនៅលើផែនដី។

៤. សត្វសេក Spix (Spix macaws) សល់ប្រមាណ ១០០ ក្បាលនៅលើផែនដី


វត្តមានរបស់ សត្វសេក Spix បច្ចុប្បន្នសល់ត្រឹម ១០០ ក្បាលប៉ុណ្ណោះ នៅលើភពផែនដីយើង ហើយ ទាំង១០០ ក្បាលនោះ គឺត្រូវបាន គេឃាំងទុក ក្នុងកន្លែងអភិរក្ស។ ការវិនាសរបស់វាគឺ បណ្តាលមកពី ការបរបាញ់ ការសំលាប់យកធ្វើគ្រឿងលំអ និងការបំផ្លាញ ព្រៃដែលជាជំរក របស់ពួកវាជាដើម។

៥. ឆ្មាព្រៃ Iberian (Iberian lynx) សល់តិចជាង១០០ ក្បាលនៅលើផែនដី


ការសំលាប់យកស្បែកធ្វើជាគ្រឿងលំអ, ការស្លាប់ដោយសារ បរបាញ់ផ្សេងៗ និងពិសេសការ បាត់បង់ ជំរកដោយសារ ការបំផ្លាញព្រៃឈើ គឺជាមូលហេតុ នៃការវិនាសសឹងផុតពូជ របស់ឆ្មាព្រៃប្រភេទនេះ។

៦. អណ្តើកព្រៃ Arakan (Arakan forest turtle) សល់តិចជាង១០០ក្បាលនៅលើផែនដី



ការចាប់យកទៅធ្វើស៊ុប ប៉ូវ ដ៏ច្រើនហួសហេតុ និងភ្លើងឆេះព្រៃ គឺជាមូលហេតុនៃការ ឈានទៅរក ការវិនាសផុតពូជរបស់អណ្តើកប្រភេទនេះ។

៧. ចចក ម៉ិចស៊ិកកូ រោមប្រផេះ (Mexican grey wolf) សល់ប្រហែល៣០០ ក្បាលនៅលើផែនដី



សត្វចចក ម៉ិចស៊ិកកូ រោមប្រផេះ នេះគឺជាប្រភេទចចក ដែលរងគ្រោះខ្លាំងជាងប្រភេទណា ទាំងអស់ នៅ លើផែនដី។ វាត្រូវបានគេអភិរក្សចំនួន ៣០០ក្បាលនៅពេលបច្ចុប្បន្ន នេះបន្ទាប់ពីរបាយការណ៍ ចុងក្រោយបានឲ្យដឹងថា ចចកនេះវិនាសផុតពូជ ទាំងស្រុងនៅប្រទេសអាមេរិក។

៨. ក្រពើសៀម (Siamese crocodiles) សល់ប្រហែល ២៥០ក្បាលនៅលើផែនដី


គេជឿថាក្រពើ ប្រភេទ នពនៅសេសសល់ ជាង ២៥០ក្បាល នៅក្នុងធម្មជាតិ។ ចំនួននេះ ក៏កំពុងថយចុះ ដោយសារតែការប្រមាញ់ និងការបំពុល បរិស្ថានពីសំណាក់មនុស្ស។

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]