ចិន៖ នេះជាសកម្មភាព ដ៏កម្រកើតមាន ដែល ស្ត្រីជនជាតិចិនម្នាក់ អាចទាញហែកទូរ ATM បានយ៉ាងងាយស្រួល ដោយសារតែ នាង ចង់យកកាត  ATM របស់នាង ដែលត្រូវបាន ទូរ ATM លេបចូល ទៅបាត់ ជាហេតុធ្វើឲ្យមាន ការភ្ញាក់ផ្អើលពេញផ្សារ។

ហេតុការណ៍ នេះ បានកើតឡើងក្នុង កាលពី រសៀលថ្ងៃទី ១៦ តុលានេះ ក្នុងផ្សារទំនើបមួយ នៅក្នុងទីក្រុង Dongguan ខេត្តក្វាងទុង ប្រទេសចិន ដែល រូបភាពសកម្មភាពរបស់ ស្ត្រី បានហែកកំទីទូរ ATM នេះ ថតដោយប្រជាជន ដែលបានចោមរោម មើលសកម្មភាពរបស់ស្ត្រីនេះ ខណៈពួកគេ មានការងឿងឆ្ងល់ នឹងទង្វើរបស់ស្ត្រីម្នាក់ នេះផងដែរ។

ប៉ុន្តែបើតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយមក មានសន្តិសុខ ក្នុងផ្សារ ចំនួន បីនាក់ បានមកដល់ កន្លែងកើតហេតុនេះ តែនៅតែ មិនអាច បញ្ឈប់សកម្មភាព របស់នាងដែរ ក្នុងការហែក ទូរ ATM ដដែល។ ក្រោយពីស្ត្រីនេះ បានហែកទូរ ATM រួចហើយនោះ នាងបានឈរពីមុខ ទូរATM ធ្វើដូចជាគ្មានអ្វីកើតឡើង  ទៀតផង។

តែយ៉ាងណាមិញ ស្ត្រីនេះ ត្រូវបាន ប៉ូលីសក្នុងតំបន់ ឃាត់ខ្លួន និង ធ្វើការសាកសួរ។ នាងបាន ប្រាប់ប៉ូលីសថា ខណៈពេល នាងយក កាតទៅដក លុយចេញ ទូរATM ប៉ុន្តែមិនអាចដកលុយបាន ហើយស្រាប់តែ ត្រូវទូរATM លេបកាត ចូលទៅបាត់ តែម្តង។

ក្នុងនោះដែរ អ្នកនាំពាក្យ របស់ផ្សារទំនើប ដែលបានកើតហេតុនេះ បាននិយាយថា នាងបានប្រើតែដៃ ទទេដើម្បី ហែកទូរATM នេះ ហើយមូលហេតុ ដែលស្ត្រីម្នាក់ អាចហែកទូរនេះ បានដោយសារតែ ទូរATM នេះ គឺចាស់ និងងាយស្រួល ក្នុងការបើក ហែកចេញយ៉ាងងាយស្រួល៕



សកម្មភាពនៅពេលស្ត្រីនេះ ហែកទូរ ATM របើកខ្ទេចខ្ទី

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]