ពិភពលោក៖ តាមជំរឿននាពេលថ្មីនេះ បានបង្ហាញឲ្យដឹងថា មានមហាសេដ្ឋី ២,៣២៥ នាក់ ខណៈដែល អ្នកទាំងនោះ គ្រប់គ្រង ៤ភាគរយ នៃទ្រព្យសម្បត្ដិ ពិភពលោក។

យោងទៅតាមរបាយការណ៍ថ្មី នៃការសិក្សាស្រាវជ្រាវ Wealth-X បានបង្ហាញឲ្យដឹងថា ១៣ភាគរយ នៃមហាសេដ្ឋី គឺសំណាងដោយសារ តែការទទួល កេរ្ដិ៍មរតក, ២៧ភាគរយ ក្លាយជា មហាសេដ្ឋី ដោយសារតែ ការវិនិយោគទុនម្ដងទៀត ទៅលើ កេរ្ដិ៍មរតក ដែលពួកគេមាន, និង ៦០ ភាគរយ នៃមហាសេដ្ឋី គឺពួកគេ បង្កើត លុយ ដោយខ្លួនឯង។

<< យ៉ាងណាមិញ ប្រសិនបើមិនមាន ឧស្សាហកម្មទាំងអស់នេះទេ ឱកាសដ៏សំខាន់ សម្រាប់ការបង្កើន ទ្រព្យសម្បត្តិជាច្រើន អនេក ក៏មិនមាន នៅជុំវិញពិភពលោក ផងដែរ>> ឥឡូវនេះ ក្រឡេកមកមើល វិស័យឧស្សាហកម្ម ដ៏កំពូល ទាំង ៥ ដែលត្រូវបាន គេចាត់ទុកថា ជាវិស័យ ដែលអាចបង្កើត ប្រាក់បានច្រើន ក្នុងការក្លាយជា មហាសេដ្ឋី៖

១. ហិរញ្ញវត្ថុ, ធនាគារ និង វិនិយោគ៖ ១៩.៣ %

២. ក្រុមហ៊ុនច្រើន រួមបញ្ចូលគ្នា និងមាន ការរកស៊ីផ្សេងៗគ្នា ដែលស្ថិតនៅក្នុង ការសហការតែមួយ៖ ១២.១% 

៣. អចលនៈទ្រព្យ៖ ៧.១%

៤. អង្គការសង្គមកិច្ច ដែលមិនរក ប្រាក់ចំណេញ៖ ៥.០%

៥. វាយនភ័ណ្ឌ, សំលៀកបំពាក់ និងគ្រឿងប្រណីត៖ ៤.៩%

ជាមួយគ្នានេះផងដែរ របាយការណ៏នេះ បានបង្ហាញឲ្យដឹងទៀតថា "មហាសេដ្ឋីជាច្រើន កំពុងតែឆ្ពោះ ខ្លាំងទៅរកការបណ្តាក់ទុន បែប អាជីវកម្មចម្រុះ ដូចជា ក្រុមហ៊ុនច្រើន រួមបញ្ចូលគ្នា និងមាន ការរកស៊ីផ្សេងៗគ្នា ដែលស្ថិតនៅក្នុង ការសហការតែមួយ ជាពិសេស នៅក្នុងទីផ្សារ កំពុងរីកចម្រើន ដូចជា អាមេរិកឡាទីន, ការ៉ាបៀន, អាស៊ី, អាហ្រ្វិក និងមជ្ឈឹមបូព៌ា ដែលនេះជាភាគរយ ដ៏ធំបំផុត នៃមហាសេដ្ឋីថ្មីៗ ដែលពួកគេធ្វើការ រកស៊ីផ្សងសំណាង"៕

រូបលោក Warren Buffet ជាអ្នកមាន ទី២ របស់សហរដ្ឋអាមេរិក 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]