ការគេងមិនលក់ ជារឿងដែលយើង ឧស្សាហ៍ជួបប្រទះ មែនទែន ខណៈមនុស្សភាគច្រើន តែងតែប្រើប្រាស់ ថ្នាំងងុយគេង ដើម្បីជួយឲ្យ ឆាប់គេងលក់ស្រួល តែវាក៏មិនល្អ ចំពោះសុខភាព របស់អ្នកផងដែរ។

ថ្ងៃនេះខ្មែរឡូត នឹងណែនាំពីវិធី ងាយៗដែលណែនាំ ដោយអ្នកជំនាញ ដើម្បីជួយ ឲ្យអ្នកឆាប់គេង លក់បានស្រួល ដោយមិនចាំបាច់ ប្រើប្រាស់ថ្នាំងងុយគេង បន្តទៀត ចង់ដឹងថា អ្វីខ្លះតោះ តាមដានទាំងអស់គ្នា៖

១.ស្រូបដង្ហើមចូល តាមរន្ធច្រមុះ ខាងឆ្វេងរបស់អ្នក

នេះគឺជាវិធី នៃក្បួន Yoga ក្នុងការកាត់ បន្ថយសម្ពាធឈាម និងធ្វើឲ្យអារម្មណ៍ស្ងប់។ ពេទ្យជំនាញផ្នែក ដំណេកគឺលោក Peter Smith បាននិយាយថា “វិធីនេះគឺ ធ្វើឡើងដោយ គេងផ្អៀងទៅ ខាងឆ្វេង បន្ទាប់មកយក ម្រាមដៃមកសង្កត់ រន្ធច្រមុះខាងស្តាំ រួចស្រូបយកដង្ហើម វែងៗនិងមួយៗ តាមរន្ធច្រមុះខាងឆ្វេង”។ វានឹងអាចជួយ ឲ្យអ្នកឆាប់គេងលក់។

២.ធ្វើសរសៃ មុនសម្រាក

នៅពេលណាដែល សាច់ដុំគ្រប់ទីកន្លែង របស់អ្នកមាន ការសម្រាកល្អនោះ ក៏វាអាចជួយ ឲ្យអ្នកឆាប់ គេងលក់បានស្រួល ផងដែរ ដូច្នេះអ្នក គួរតែគេងផ្ងារ ដកដង្ហើមឲ្យវែងៗ យឺតៗតាម ច្រមុះរបស់អ្នក ហើយនៅពេលនោះ ចាប់មេជើងច្របាច់ ឲ្យខ្លាំងបន្តិចក្រោយមក ចាំព្រលែងវាវិញ។ ការធ្វើបែបនេះ អាចឲ្យអារម្មណ៍ អ្នកធូរស្រាលនិង ងាយស្រួលគេងលក់។

៣.ព្យាយាមមិនគេង

អ្នកជំនាញផ្នែក ចិត្តវិទ្យា Julie Hirst បានប្រាប់ថា វិធីនេះគឺ ជារបៀបប្រកួត ជាមួយខ្លួនឯងផ្ទាល់ ដោយត្រូវបើកភ្នែក ខ្លួនឯងឲ្យធំៗ និងទន្ទេញថា ខ្ញុំមិនគេងទេៗ នៅពេលនោះ ដំណើរការខួរក្បាល និងមានប្រតិកម្ម ហើយវានឹងឆាប់ ធ្វើឲ្យអ្នកទន់ភ្នែក និងគេងលក់ បានយ៉ាងងាយ។

៤.រំលឹកឡើងវិញ រឿងដែលកើតឡើង នៅថ្ងៃនេះ

វាក៏ជាវិធី បន្លប់អារម្មណ៍ ដ៏ល្អមួយផងដែរ ការរំលឹកឬ ក៏សើរើឡើងវិញ នូវរឿងរ៉ាវដែល កើតឡើងពេញមួយថ្ងៃ ដូចជាការ នឹកឡើងអំពី ពាក្យដែលយើង បាននិយាយ, អ្វីដែលបានស្តាប់ និងមើលឃើញ អាចជួយឲ្យយើង ឈានទៅដល់ សភាពលង់លក់ ក្នុងដំណេក ដោយមិនដឹងខ្លួន។

៥.រេភ្នែកចុះឡើង

នេះអាចហៅបានថា ជាវិធីដ៏ងាយស្រួលមួយ ដោយអ្នកគ្រាន់តែ បិទភ្នែកហើយ រមៀលគ្រាប់ភ្នែក របស់អ្នកចុះឡើង ឲ្យបានបីដង នោះអ្នកនឹងអាច មានអារម្មណ៍ថា ងងុយគេង ហើយនិងឆាប់ គេងលក់ទៀតផង។

៦.ធ្វើការស្រមើស្រមៃ

នេះគឺជារបៀប ក្នុងការតាំងអារម្មណ៍ ឲ្យស្ងប់ដោយ ធ្វើការស្រមៃថា អ្នកកំពុងស្ថិតនៅ ពិភពដ៏ស្រស់ស្អាត ដែលមានទេសភាព ស្រស់ស្អាត ដូចជា មានទន្លេឬ សមុទ្រដ៏ស្ងប់ស្ងាត់, សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូប ជាដើមនោះ អាចជួយឲ្យអារម្មណ៍ របស់អ្នកធូរស្បើយ និងងាយក្នុងការ គេងលក់។

៧.និយាយតិចៗ

វាក៏អាចជួយ ឲ្យអ្នកឆាប់ គេងលក់ដោយ មិនដឹងខ្លួនផងដែរ ដោយគ្រាន់តែ គេងសម្រាក រួចបិទភ្នែក ដកដង្ហើមតាម ច្រមុះឲ្យវែងៗ និងយឺតៗ រួចបង្ហើបមាត់ តែបន្តិចដោយ និយាយតិចៗ នូវអ្វីដែល អ្នកគិតថាវា អាចធ្វើឲ្យអារម្មណ៍ អ្នកបានធូរស្រាល។

៨.ចុចឲ្យចំកន្លែងសំខាន់

មានកន្លែងពិសេស មួយនៅលើខ្លួនប្រាណ របស់យើងដែលអាច ធ្វើឲ្យយើងឆាប់ គេងលក់។ ហើយកន្លែងដ៏ សំខាន់នោះគឺនៅ ត្រង់គល់ច្រមុះ ចន្លោះចិញ្ចើម ទាំង២ របស់យើងនេះឯង។ អ្នកគ្រាន់តែចុច ត្រង់កន្លែងនោះ ដោយថ្នមៗប៉ុន្តែឲ្យតឹង ក្នុងរយៈពេល ២០វិនាទី នោះវានឹងអាច ជួយឲ្យអ្នកឆាប់ គេងលក់។

៩.ស្វែងរកគន្លឹះ សម្រាប់ខ្លួនអ្នក

ពេលខ្លះអ្នក ក៏អាចបង្កើត គន្លឹះសម្រាប់ធ្វើ ឲ្យខ្លួនឯងឆាប់ គេងលក់បានដែរ ដោយការធ្វើ សកម្មភាពមិនធម្មតា មួយចំនួន ដូចជាទះកំផ្លៀង ខ្លួនឯងតិចៗ ឬក៏ងក់ក្បាល ចុះឡើងៗ នោះវាក៏អាច ផ្តល់ផលល្អ សម្រាប់អ្នក បានដែរ។ ដូច្នេះអ្នកអាច រកនឹកវិធីផ្សេងៗ ដែលអាចបន្លប់ អារម្មណ៍របស់អ្នក ឲ្យស្ងប់ល្អ ដើម្បីងាយស្រួល ក្នុងការគេងលក់។

១០.ដកដង្ហើមឲ្យ បានល្អ

ការដក និងស្រូបយក ដង្ហើម ជាកត្តាដ៏សំខាន់ មួយក្នុងការគេងលក់ ដូច្នេះពេលគេង អ្នកគួរតែ ធ្វើការស្រូបយក ដង្ហើមឲ្យបាន វែងៗនិងមួយៗ ដើម្បីសម្រួល សម្ពាធឈាម ក៏ដូចជារំងាប់ អារម្មណ៍ឲ្យស្ងប់ ល្អផងដែរ។

១១.បង្កើតបញ្ជី សម្រាប់កត់ត្រា ក្តីបារម្ភ របស់អ្នក

អារម្មណ៍ទុក្ខព្រួយ ឬក៏ក្តីបារម្ភ ក៏ជាឧបសគ្គ ដ៏ធំមួយដែល រារាំងអ្នកមិន ឲ្យគេងលក់ផងដែរ។ ដូច្នេះអ្នកអាច សរសេរអ្វី ដែលអ្នកមាន ការបារម្ភ ឬក៏ភ័យព្រួយ ចេញមកដើម្បី ធ្វើឲ្យអារម្មណ៍ ស្ងប់លែងគិត ដល់បញ្ហាទាំងនោះទៀត។

ទាំងនេះគឺជា វិធីដ៏សាមញ្ញ ដែលអាចជួយ ឲ្យអ្នកឆាប់គេងលក់ ហើយវាក៏ មានផលល្អចំពោះ សុខភាព របស់អ្នកផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបតំណាង

ប្រភព៖ news.asiantown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]