ថៃ៖ អ្នកបើកឡានតាក់ស៊ីម្នាក់ បានបង្កើតនូវគំនិតថ្មីមួយ គឺបានដាក់របស់របរជាច្រើន នៅក្នុងឡាន ហើយអាចឲ្យភ្ញៀវ យកដោយឥតគិត ថ្លៃថែមទៀត។

ចំពោះអ្នកបើកឡានតាក់ស៊ី ដែលមិនត្រូវបានស្គាល់ អត្តសញ្ញាណច្បាស់នោះ បានប្រាប់ថា រូបគាត់ បានរៀបចំ នូវនំចំនី នៅក្នុងឡាន មានដូចជា ស្ករគ្រាប់ នំស្រួយៗ និងប្រដាប់ប្រដាជាច្រើនទៀត។ ជាពិសេសនោះ សម្រាប់កូនក្មេងក៏មាន តុក្កតា រឺក៏ ដុំដីឥដ្ឋទន់ៗ សម្រាប់លេងផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានរបស់របរ សម្រាប់នារីៗ ដូចជា ទឹកអប់ ជេលលាបសក់ ថ្នាំលាបក្រចកជាដើម ហើយក៏មាន ទូរទស្សន៍ទុកគ្រាន់ មើល កំសាន្តថែមទៀតផង។

គាត់បានប្រាប់ ឲ្យដឹងថា "របស់របរទាំងនេះ ត្រូវបានទិញ ជាមួយនឹងលុយអាប់ ដែលអតិថិជនដទៃទៀត អត់យក ហើយឲ្យ មកខ្ញុំ ដូច្នេះខ្ញុំក៏ចង់ផ្តល់ឲ្យទៅ អ្នកដំណើររបស់ខ្ញុំវិញ។ ជាពិសេស ភ្ញៀវអាចយកញ៉ាំ រឺក៏ ប្រើប្រាស់របស់របរ ទាំងអស់នោះ បានដោយ ឥតគិតថ្លៃ។ ហើយឡានរបស់ខ្ញុំ គឺមានពណ៌ខៀវ ដែលតុបតែង ដូចជាហាងលក់ទំនិញ ដូច្នេះអ្នកដំណើរអាច ងាយស្រួលស្វែងរកបាន"។

យ៉ាងណាមិញ រូបថតរបស់គាត់  ដែលបានបង្ហាញ ពីសណ្តានចិត្តដ៏ល្អនេះ បានទទួល ការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្នុងបណ្តាញហ្វេសបុក កាលពីយប់មិញផងដែរ៕






ប្រភព Bangkok Coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]