ជាមួយនឹងបច្ចេកវិទ្យា កាន់តែជឿនលឿន ឈានចូលមកដល់សត្សវតន៍ទី ២១ នេះ ការដោះស្រាយ សមីការ គណិតវិទ្យា គឺមិនត្រឹមតែរហ័ស ថែមទាំងងាយស្រួលទៀតផង។

ភ្ជាប់មកជាមួយនឹង កាមេរ៉ាបំពាក់ម៉ាស៊ីនគិតលេខ (smart camera calculator)  កម្មវិធី «PhotoMath» អាចឲ្យអ្នករាល់គ្នា ធ្វើការស្កែន សមីការណាមួយ នៅក្នុងសៀវភៅ រឺក្រដាសលំហាត់ នោះចម្លើយនឹង បង្ហាញជូនភ្លាមៗ នៅលើអេក្រង់ទូរស័ព្ទ របស់អ្នក។ វាមាន លក្ខណៈស្រដៀងទៅនឹង ការស្កែនបារកូដ (barcodes) តួយ៉ាងដូចជា បារកូដរបស់កម្មវិធី LINE ជាដើម ដែលប្រិយមិត្តអាច ADD ទៅគេបាន ដោយគ្រាន់តែស្កែនបារកូដ របស់ម្នាក់ទៀត ជាការស្រេច។

គូសបញ្ជាក់ថា ក្រុមហ៊ុន MicroBLINK បានដាក់ដំណើរការកម្មវិធី «PhotoMath» នេះឡើង កាលពី សប្តាហ៍មុន នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយប្រិយមិត្ត iOS ក៏អាចធ្វើការទាញយក កម្មវិធីនេះបាន នៅក្នុង App Store នៃ iTunes ក៏ដូចជាប្រិយមិត្ត ដែលប្រើប្រាស់ Window phones ខណៈប្រព័ន្ធ Android នឹងមានដាក់ឲ្យ Download នាពេលឆាប់ៗនេះ។

ក្នុងនោះដែរ ខ្មែរឡូតសង្ឃឹមថា ប្រិយមិត្តនឹងអាចប្រើប្រាស់វា ឲ្យសមស្របទៅតាមកាលៈទេសៈ ដោយមិន ពឹងផ្អែក ទៅលើ កម្មវិធីមួយនេះទាំងស្រុង តួយ៉ាងដូចជាប្រើប្រាស់វា សម្រាប់ផ្ទៀងមើល ចម្លើយ ថាតើការគណនា ដោយដៃ របស់អ្នក ត្រឹមត្រូវដែររឺទេ៕


វីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ TIME

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]