ហុងកុង៖ តាំងពី មានការធ្វើបាតុកម្ម នៅក្នុងទីក្រុង ហុងកុង គេឃើញមាន អ្នកសិល្បះជាច្រើន រូប ចាប់ផ្ដើម ជិះរថភ្លើង និងរថយន្ដក្រុង ហើយពួកគេ ក៏បាន បង្ហោះ រូបភាពថតដោយ ខ្លួនឯង ចូលទៅក្នុង បណ្ដាញទំនាក់ ទំនងសង្គម ដូចជា Weibo ឬ Instagram ជាដើម។

នៅចាំតារាស្រីនេះដែរឬទេ? មើលរូបភាព ១សន្លឹក ខាងក្រោម នោះប្រិយមិត្ដ ពិតជាស្រឡាំងកាំង!

នៅក្នុងនោះ មានអ្នកសិល្បះ ដូចជា លោក Aaron Kwok, លោក Julian Cheung និង នាង Anita Yuen នេះបើតាម ការដកស្រង់ចេញពី Asian E-News Portal។ តែកាលពីពេល ថ្មីៗនេះ នាង Ada Choi ដែល មានអាយុ ៤១ឆ្នាំ នេះវិញ និងជាតារា ស្រីហុងកុង មួយរូប សម្ដែង ខ្សែភាពយន្ដ បុរាណ និងសម័យ ផងនោះ បានបង្ហោះ រូបភាព របស់នាង ដែលបាន ថតដោយ ខ្លួនឯង នៅក្នុងរថភ្លើង និងសរសេរ សារមួយថា ៖ ពិតជាមាន មនុស្សច្រើន និងច្រើន នៅក្នុងរថភ្លើងនេះ។ 

យ៉ាងណាមិញ គេមិនច្បាស់នោះទេ ថាតើ ដោយសារតែ មនុស្សច្រើន បែបនេះមែនទេ? ទើបតម្រូវឲ្យនាង ធ្វើសក់ក្បាល រញ៉េរញ៉ៃ និងមុខ អស់សង្ឃឹមនោះទ។ជាមួយគ្នានោះ មានសាធារណៈ ជន មួយចំនួន បញ្ចេញយោបល់ថា នាងពិតជា រួសរាយ រាក់ទាក់ ខណៈដែល អ្នកផ្សេៗ និយាយលេងសើចថា នាងកំពុងតែ បន្លាចមនុស្ស៕

នេះជារូបភាព ដែលនាងថតនៅក្នុង រថភ្លើង

រូបភាព ធម្មតា


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]