ចិន៖ នារីជនជាតិចិនម្នាក់ បានចំណាយ ពេល មួយ សប្ដាហ៍ ក្នុងហាង KFC ដោយបរិភោគ ស្លាបមាន់ បំពង បន្ទាប់ ពីមិត្ដប្រុស បោះបង់នាង ចោល ដើម្បីត្រូវការពេល វេលាមួយចំនួន គិតសារ ឡើងវិញ។

នាង Tan Shen អាយុ ២៦ឆ្នាំ មកពីទីក្រុង Chengdu ខេត្ដ ស៊ីឆ័ន បានព្យាយាម ទៅហាង KFC ដើម្បីទៅស្វែងរក អាហារណាមួយ មកប៉ះប៉ូវ ការខូចចិត្ដមួយនេះ។ តែអ្វី ដែលមិន គួរឲ្យជឿ គឺ ៧ ថ្ងៃក្រោយមក គឺនាងនៅតែ កុម្ម៉ង់ ស្លាបមាន់បំពងដដែល ជាមួយនឹង ដំឡូងបំពងដ៏ច្រើន ផងដែរ ដែលហាងនេះ ស្ថិតនៅក្បែរ ស្ថានីយ៍ រថភ្លើង។ នៅក្នុងនោះ បានឲ្យដឹងទៀតថា នាងពិតជា មានភាពឈឺចាប់ រហូតដល់ ថ្នាក់ មិនចង់ទៅធ្វើការ គឺ ភាគច្រើន នាងចំណាយពេល នៅក្នុងហាង KFC មួយនេះ។

ជាមួយគ្នានោះ នាងបាននិយាយថា ៖ នាងពិតជាមាន អារម្មណ៍ ខូចចិត្ដ ក្រៀមក្រំ និងសម្រេចចិត្ដ ឈប់ធ្វើដំណើរ និង ចូលមកក្នុង ហាង KFC មួយកន្លែងនេះ ហើយនាង ក៏គ្មានបំណងថា នៅក្នុងហាងនេះ យូរដែរ ហើយអ្វីដែលនាង ត្រូវការ គឺស្លាប មាន់បំពងប៉ុណ្ណោះ។ ជួបជាមួយនឹង បុគ្គលិកធ្វើការម្នាក់ នៅក្នុងហាងនេះ ដែលមានឈ្មោះថា Jiang Li Lung អាយុ ២២ឆ្នាំ បានឲ្យដឹងថា៖ «ពួកយើង តែងតែធ្វើការ ប្ដូរម៉ោងនៅទីនេះ ហើយហាង មួយនេះ បើក ២៤ម៉ោង ក្នុងមួយថ្ងៃ ដូចនេះយើង តែងតែជួប មនុស្សជាច្រើន តែអ្វី ដែលកត់សំគាល់ ក្នុងរយៈ ២ទៅ ៣ថ្ងៃនេះ គឺ មុខនារី ខាងលើ ហាក់ដូចជាធ្លាប់ ឃើញ មករាល់ថ្ងៃ»។ បន្ថែមពីនោះ បុគ្គលិកមួយរូបនេះ បានសួរទៅ កាន់នាងថា «តើនាងមិនអីទេ?» នាងបែរជាឆ្លើយថា នាងត្រូវបាន ពេលវេលាខ្លះៗ ដើម្បីគិត ហើយនាង ក៏ធ្វើការ កុម្ម៉ង់ ស្លាបមាន់បំពង និង ដំឡូងបំពង ចានធំបន្ថែមទៀត។

ទោះជាយ៉ាងណា មួយអាទិត្យក្រោយមក រឿងរ៉ាវរបស់នាង បានបែកធ្លាយ ទៅដល់អ្នកសារព័ត៌មាន ក្នុងស្រុក ដែលខណៈនោះ នាងបាន និយាយថា នាងគ្រប់គ្រាន់ សម្រាប់ការបរិភោគ នេះហើយ និងម្យ៉ាងវិញទៀត នាងក៏ចាប់ផ្ដើម មានអារម្មណ៍ ឆ្អែត (ទ្រលាន់) នឹងរសជាតិ ស្លាបមាន់នេះហើយដែរ។ សម្រាប់ ពេលនេះ អ្វីដែលនាង គួរធ្វើដ៏ល្អបំផុតនោះ គឺនាង នឹងចាកចេញ ពីទីក្រុង ឈប់ធ្វើការ និងទៅរស់នៅ ជាមួយ ម្ដាយឪពុកវិញ នៅឯទីក្រុង Quingdao ខេត្ដ Shandong ។ 

ម្យ៉ាងដែរ ដែលនាងសម្រេចចិត្ដ មកអង្គុយ បរិភោគ ក្រោយ ពីបែកគ្នា ជាមួយនឹង មិត្ដប្រុស ដែលមិន នឹកឃើញ ទៅសម្លាប់ខ្លួន។ ចុះសម្រាប់ ប្រិយមិត្ដ គាំទ្រ ឲ្យនារីធ្វើ បែបណា ប្រសិនជានាង ជួបស្នេហ៍បែកបាក់នោះ?

រូបភាពរបស់នាង







ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]