ស្វាយរៀងៈ ផ្ទះប្រជាពលរដ្ឋប្រមាណ៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ និងបណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានរងរបួសធ្ងន់ កាលពី វេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ករណីអគ្គីភ័យខាងលើ បណ្ដាលឲ្យឆេះផ្ទះចំនួន៥ខ្នង បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ឈ្មោះឈិន ឡាំពុង ប្រុសអាយុ២៥ឆ្នាំ។

ក្រោយទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ជាច្រើននាក់ ដឹកនាំដោយ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិង ស្នងកានគរបាលខេត្តផ្ទាល់ រួមនិងរថយន្ដអគ្គីភ័យ ចំនួន២គ្រឿង របស់នគរបាលខេត្ត បានធ្វើអន្តរាគមន៏ ជាបន្ទាន់ដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៧ និង៣០នាទី ទើបគ្រប់គ្រងស្ថានការណ៏ បាននិងរលត់ទាំងស្រុង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត រកមូលហេតុដែលបង្កឲ្យមានការឆាបឆេះ ថាតើបណ្តាលមក ពីអ្វីឲ្យ ពិតប្រាកដ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]