រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដើរឆ្លងផ្លូវត្រូវ ម៉ូតូមួយគ្រឿងជិះដោយបុរសស្រវឹងស្រា ម្នាក់បានបើក មកបុកពេញ ទំហឹងបណ្តាលឱ្យ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍ នេះកើត ឡើងកាលពីវេលា ម៉ោង ២ និង១០នាទី រំលងអាធ្រាត្រថ្ងៃទី ២៣ តុលា ២០១៤ នៅតាមបណ្តោយ ផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

នារីរងគ្រោះ មានឈ្មោះ អេង ផល្លីន អាយុ១៩ឆ្នាំ ធ្វើការនៅ ហេង ហេង KTV ចំណែកបុរស បើកម៉ូតូ បង្កឈ្មោះ រស់ សារឿន ជាបុគ្គលិក ផ្នែកអគ្គិសនី ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ ចេញពីកន្លែង ធ្វើការ ដើរទៅរក ទិញចំនីញាំ ខណៈមកដល់ ចំណុចកើតហេតុនារីរងគ្រោះបានដើរឆ្លងផ្លូវ ខណៈនោះ ក៏មានម៉ូតូ ហុងដាឌ្រីម សេ១២៥ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-1386 បើកដោយ បុរសស្រវឹង ធ្លាក់ភ្នែក យ៉ាងលឿនតាមផ្លូវ កម្ពុជាក្រោម ក្នុងទិសដៅពីកើត ទៅលិច មកដល់ចំណុចកើត ហេតុក៏បាន បុកនារី រងគ្រោះបណ្តាលឱ្យ សន្លប់ស្តូកស្តឹងនៅ នឹងកន្លែងកើតហេុ ។ បន្ទាប់ពីបើកបុក នារីរងគ្រោះ ឱ្យសន្លប់ហើយនោះ បុរសបើកម៉ូតូបង្ក បានបន្ថែមល្បឿន បើកគេចខ្លួន តែត្រូវប្រជា ពលរដ្ឋជិះដេញ តាមយកមក កន្លែងកើតហេតុវិញ។

ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំណែកម៉ូតូ ត្រូវបាន សមត្ថកិច្ចយក ទៅរក្សាទុកនៅអធិការ ខណ្ឌទួលគោក រងចាំដោះស្រាយតាមផ្លូវច្បាប់ ។

នារីរងគ្រោះម៉ូតូបុកសន្លប់

បុរសបើកម៉ូតូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]