ចិន៖ និស្សិតស្រី៤នាក់ នៅសាកលវិទ្យាល័យ JiuJiang ក្នុងខេត្តជាំងស៊ី បានចូលលុយគ្នា ដើម្បីផ្លាស់ ប្តូរបន្ទប់ ស្នាក់នៅក្នុងសាលា របស់ពួកគេ ឲ្យទៅជាកន្លែងមួយ ដែលគួរឲ្យចង់រស់នៅ និងមានផាសុកភាព ដោយចំណាយអស់ ប្រាក់ប្រមាណ ១,២០០យ័ន (១៩៦ដុល្លារអាមេរិក)។

និស្សិតស្រី ទាំង៤នាក់នោះ មានឈ្មោះ Cao Man, Lin Qiaoya, Hanyu Tong, និង Wu Maojun ជានិស្សិត ឆ្នាំទី១ ផ្នែករចនាម៉ូដ បានប្រែក្លាយបន្ទប់ ស្នាក់នៅក្នុង សាកលវិទ្យាល័យ របស់ពួកគេ ឲ្យទៅជា បន្ទប់មួយ ដែលគួរឲ្យចង់រស់នៅ និងមានបរិយាកាសល្អ សាកសមនឹង ការរៀនសូត្រ។ ពួកគេបានប្តូរឥដ្ឋការ៉ូ និងបិតឥដ្ឋនៅតាមជញ្ជាំង ដូចទៅនឹងផ្ទះ កាលពីសម័យមុន និងប្តូរគ្រឿងសង្ហារឹម ទៅជាកៅអីយោល បែបសម័យទំនើប តែមានតម្លៃថោក។

ជាមួយគ្នានេះដែរ ទាំងបរិយាកាស និងការតុបតែង នៅក្នុងបន្ទប់ទាំងមូល រចនាឡើងមានលក្ខណៈ ដូចទៅនឹង ហាងកាហ្វេ ដែលអាចធ្វើឲ្យពួកគេ មានអារម្មណ៍ធូស្រាល ទាំងពេលរៀន និងពេលគេង ផងដែរ។

យ៉ាងណាមិញ ការផ្លាស់ប្តូរបន្ទប់បែបនេះ ព្រោះពួកគេចង់ បានកន្លែងស្នាក់នៅ ដែលខុសពីគេ និងជីវិតមហា វិទ្យាល័យ មួយដែលមាន បរិយាកាសល្អ ព្រោះពួកគេត្រូវ ចំណាយពេល ៤ឆ្នាំទៀតនៅទីនេះ៕




ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]