ប្រេស៊ីល៖ បុរសជនជាតិប្រេស៊ីល ម្នាក់ឈ្មោះ Tiago Henrique Gomes da Rocha បានសារភាពថា គេធ្លាក់ខ្លួនក្លាយជាឃាតករ សំលាប់ មនុស្សអស់ ៣៩នាក់ ដែលក្នុងនោះមានស្ត្រី និងភេទទី៣ (ស្ត្រីតែងធ្វើ ជាប្រុស) ដោយសារតែ កាលពីក្មេង រូបគេធ្លាប់រងការបង្ខំឲ្យរួមភេទ។ ប៉ុន្តែការប្រព្រឹត្ត បទឧក្រិដ្ឋរបស់បុរសវ័យ២៦ឆ្នាំ ខាងលើ រយៈពេល៩ ខែកន្លងមកនេះ ត្រូវបាន បញ្ចប់ត្រឹមសប្តាហ៍មុន ក្រោយពេលប៉ូលីស ធ្វើការស៊ើបអង្កេត និង ចាប់ខ្លួនរូបគេរួចមក។

Rocha  បាននិយាយប្រាប់ អ្នកកាសែត ពីក្នុងគុកថា រូបគេផ្ទាល់ អស់ភាពបរិសុទ្ធត្រឹមអាយុ ១១ឆ្នាំ ប៉ុណ្ណោះ ដោយសារតែ អ្នកជិតខាងរបស់គេ បានបង្ខំឲ្យគេ រួមភេទជាមួយ ហើយចាប់តាំង ពីពេលនោះមក គេមានអារម្មណ៍ថា ខ្លួនឯងលែងមានសង្ឃឹមអ្វីទៀតហើយ។ គេចាប់ផ្តើម មានអារម្មណ៍ថា មាន កំហឹង នៅក្នុងខ្លួន ហើយចាប់ផ្តើមចេះ ផឹកស្រារហូតមក គេតែងតែមានអារម្មណ៍ថា ចង់សំលាប់មនុស្ស ជាញឹកញាប់។

បើតាមប៉ូលីសម្នាក់ បាននិយាយថា Rocha បានបដិសេធមិន ផ្តល់ការសាកសួរ ណាមួយដល់ប៉ូលីស ឡើយ បើសិនជាប៉ូលីស មិនឲ្យគេ សំលាប់អ្នកទោស ផ្សេងទៀតដែលនៅបន្ទប់ ឃុំឃាំងក្បែរគ្នានោះ។ ប៉ូលីសបានបន្តថា ពួកគេបានមើលឃើញ ពីចរិតដ៏ចំលែករបស់ Rocha ជាពិសេស គេបានចំនាយពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះ អានទស្សនាវដ្តី អស់៤០ ក្បាល ហើយអានបញ្ច្រាស់ពី ក្រោយមកមុខ យ៉ាងលឿន។ ប៉ូលីសត្រូវឃ្លាំមើល រូបគេ ជាប់ជានិច្ចគ្រប់ពេល ខណៈដែល Rocha ពេលខ្លះហាក់ ដូចជាចង់ធ្វើអត្តឃាត។

ឃាតករ Da Rocha បានសំលាប់ ជនរងគ្រោះអស់ ៣៩ នាក់ ក្នុងរយៈពេល ៩ខែប៉ុណ្ណោះ ហើយការ សំលាប់ទាំងអស់គឺ រូបគេប្រើមធ្យោបាយ ជិះម៉ូតូមួយគ្រឿង ហើយដេញបាញ់សំលាប់ ក្នុងនោះក៏មាន ឃាតកម្មលើ ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ ដែលឈរចាំឡាន នៅចំណតឡាន ក្រុងផងដែរ។ ប៉ូលីសបាន ឃាត់ខ្លួន Rocha ខណៈដែល រូបគេកំពុងជិះម៉ូតូមួយគ្រឿង ដែលមានស្លាកលេខក្លែងក្លាយ ហើយក៏ ដកហូត បានកាំភ្លើងមួយដើម ប្រភេទ A.38 revolver ដែលគេតែងតែប្រើប្រាស់ ក្នុងការសំលាប់មនុស្ស។ ឃាតករ Da Rocha ប្រាប់ឲ្យ ដឹងផងដែរថា គាត់មាន អារម្មណ៍មួយ ដែលឆាប់ខឹងខ្លាំង ហើយមានតែការសំលាប់មនុស្ស ប៉ុណ្ណោះ ដែលអាចបន្ថយអារម្មណ៍ ដ៏អាក្រក់នេះបាន៕

វីដេអូសារភាពរបស់ ឃាតករ Da Rocha 






រូបថតជនរងគ្រោះមួយចំនួនដែល ឃាតករ Da Rocha  បានសម្លាប់កន្លងមក



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]