ស៊ីរី៖ កាលពីពេលថ្មីៗនេះ ក្រុមសកម្មជន ឥស្លាមជ្រុលនិយម របស់ប្រទេសស៊ីរី ហៅកាត់ថា ISIS បានបញ្ចេញវីដេអូ ដ៏គួរឲ្យរន្ធត់ មួយទៀតហើយ ដែលបង្ហាញពី ក្មេងស្រីវ័យក្មេងម្នាក់ ត្រូវបានមនុស្ស មួយក្រុមនាំគ្នា គប់ដុំថ្មដាក់ រហូតទាល់តែស្លាប់។

យោងតាមរបាយការណ៍ បានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតនៅ ក្នុងទីក្រុង ហាម៉ា របស់ប្រទេស ស៊ីរី ដែលនៅទីនោះ នារីម្នាក់ ត្រូវបានបុរសមួយក្រុម ក្នុងនោះក៏មាន ឪពុកបង្កើត របស់នាងផងដែរ បានចាប់ចង និងយក ដុំថ្មគប់ទៅលើ នាងដល់ស្លាប់ ដោយចោទថា នាងបានលួចក្បត់ ផិតប្តីរបស់នាង។

អ្វីដែលរឹត តែគួរឲ្យអាសូរ មុនពេលស្លាប់ នារីដ៏កម្សត់ ម្នាក់នោះក៏បានបែរ ទៅរកឪពុកបង្កើត និងអង្វររូបគេ ដើម្បីលើកលែងទោស ដែរ តែផ្ទុយទៅវិញ បុរសជាឪពុក គ្មានចិត្តមេត្តា ម្នាក់នោះ បានបដិសេធ និងបានលើកដៃ ជាសញ្ញាឲ្យមនុស្ស មួយក្រុមនោះ បន្តធ្វើ ទារុណកម្ម។ មិនត្រឹមតែ ប៉ុណ្ណឹងទេ បន្តិចក្រោយមក ឪពុករូបនោះ ក៏បានដើរ ទៅលើកដុំថ្ម ដ៏ធំមួយដុំ រួចក៏វាយប្រហារ ដើម្បីបញ្ចប់ ជីវិតនាង។


គួរបញ្ជាក់ផងដែរថា ទង្វើបែបនេះ គឺជាជំនឿរបស់ក្រុម សាសនាឥស្លាម ជ្រុលនិយមក្នុងការ ដាក់ទារុណកម្ម ដល់នារីណា ដែលពួកគេចោទ ថាបានប្រព្រឹត្ត អំពើសាហាយស្មន់ ដើម្បីបង្ហាញពី ការគោរពដល់ ព្រះរបស់ពួកគេ។ ម្យ៉ាងវិញទៀត នេះក៏មិនមែន ជាលើកទីមួយដែរ សម្រាប់រឿង អណោចអធម៍ បែបនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]