ចិន៖ កញ្ញា Park Bom ដែលជាសមាជិករបស់ ក្រុមចម្រៀងដ៏ល្បី 2NE1 បានភ្នាត់ស្នៀត លើឆាក ក្នុងការប្រគុំតន្រ្តី  នៅទីក្រុងប៉េកាំង កាលពីថ្មីៗនេះ។

កាលពីថ្ងៃទី១៩ ខែតុលា ផលិតកម្ម YG របស់កូរ៉េខាងត្បូង បានទៅប្រគុំតន្រ្តី នៅប្រទេសចិន ហើយក្នុងពេលនោះដែរ តារាចម្រៀងស្រី Park Bom ចូលរួម បញ្ចេញសមត្ថភាព ចាក់ក្បាច់រាំ ដោយប្រើដៃទាំងគូ ទ្រទម្ងន់ខ្លួន ដើម្បីលើកបញ្ឈរជើងទាំងពីរ ឡើងទៅលើ ដើម្បីញ៉ាំងឲ្យ កម្មវិធី ប្រគុំតន្រ្តី នៅទីនោះ ឲ្យកាន់តែពិសេស ប៉ុន្តែអ្វីគ្រប់យ៉ាង មិនដូចនាងគិតនោះទេ ដែលបែរជា លេចចេញ អាវទ្រនាប់ និង ខោខ្លីទៅវិញ។ ភ្លាមៗនោះដែរ សមាជិក រួមក្រុម កញ្ញា Dara បានរត់មកជួយបាំង យ៉ាងលឿនផងដែរ មុនពេល Park Bom អាចក្រោកឡើង ជាធម្មតាវិញបាន។

យ៉ាងណាមិញ គ្រួសារ YG នឹងបន្តដំណើររបស់ពួកគេ ទៅប្រគុំតន្រ្តីទេសចរណ៍ "YG FAMIlY 2014 GALAXY TOUR" នៅតៃវ៉ាន់ ទៀត នៅក្នុងថ្ងៃទី២៥ ខែតុលា នាពេលខាងមុខនេះ៕


ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]