ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្ត ឃាត់ខ្លួនបញ្ជូនទៅ សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២២ តុលា បន្ទាប់ពីជននេះ នាំក្មេងស្រីអាយុ១៤ឆ្នាំ ទៅរំលោភសេពសន្ថវៈ នៅក្នុងផ្ទះសំណាក់ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុច អេម អាយុ១៩ឆ្នាំ មានលំនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រីឯក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ។

លោកថា នៅពេលចាប់ខ្លួនជនជាប់ចោទ គឺកម្លាំងជំនាញ បានទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ ប្តឹងឈ្មោះ អ៊ុច អេម នាំកូនស្រីរបស់គាត់ ទៅរំលោភបានសម្រេច នៅក្នុងផ្ទះសំណាក់ ជាយ ក្រុង កាលពីយប់ ថ្ងៃទី១៩ តុលា នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ឱ្យដឹងទៀតថា យោងតាមចម្លើយសារភាព របស់ជនជាប់ចោទថា រូបគេបានស្គាល់ ក្មេងស្រីរងគ្រោះ តាមរយៈមិត្តភក្តិ រួចនាំនាងដើរលេង ហើយក៏បបួល ចូលផ្ទះសំណាក់ ដោយពុំបានបង្ខំនោះទេ គឺមានការយល់ព្រមពីនាង លុះក្រោយមក ស្រាប់តែឪពុកម្តាយរបស់នាង ចោទប្រកាន់ថា ចាប់រំលោភទៅវិញ ៕

យុវជនជាប់ចោទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]