កណ្តាល ៖ ក្មេងប្រុសម្នាក់ បានស្លាប់បន្ទាប់ ពីបញ្ជូនមកដល់ មន្ទីរពេទ្យ និង២នាក់ទៀត កំពុងតែជួយ សង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែ ទ្វាររបងរលំ សង្កត់ពីលើ កាលពីវេលាម៉ោង ប្រហែលជា ១៥និង០០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិ ក្តីកណ្តាល ឃុំសារិកកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា កុមារងគ្រោះទី១ ឈ្មោះ រិទ្ធិ ចាន់រតនះ ភេទប្រុស អាយុ ៦ ឆ្នាំ , ទី២-ឈ្មោះ យាត សុភក្រ័ ភេទប្រុស អាយុ ៤ឆ្នាំ, ទី៣-ឈ្មោះ ខុំ កុយ ភេទប្រុស អាយុ៥ឆ្នាំ (ស្លាប់នៅ មន្ទីរពេទ្យ) កុមារទាំង៣នាក់ រស់នៅក្នុងភូមិ ឃុំកើតហេតុ រស់នៅក្នុង បន្ទុកឪពុក-ម្តាយ ។

នគរបាលបាន បន្តទៀតថា មុនពេលកើតហេតុ ខណៈមេឃកំពុង តែធ្លាក់ភ្លៀងខ្លាំង កុមារទាំង៣នាក់ បាននាំគ្នារុញទ្វារ របងខាងមុខផ្ទះឈ្មោះ រិន ណម លេងបន្តិចក្រោយមក ស្រាប់តែទ្វារបងនោះ ក៏រលំ សង្កត់ទៅលើកុមារ រងគ្រោះទាំង៣នាក់ បណ្តាលឲ្យ រងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ប៉ុន្តែជាអកុសល ពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យនោះ ក្មេងប្រុសម្នាក់ បានស្លាប់បាត់ទៅហើយ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]