ភ្នំពេញ៖ ក្រុមហ៊ុន Microsoft បានប្រកាសថាបានដាក់លក់ Lumia 730 ស៊ីមពីរនៅ ក្នុងប្រទេស កម្ពុជាចាប់ ពីថ្ងៃនេះត ទៅហើយ ក្នុងតម្លៃលក់រាយប្រមាណ 253 ដុល្លាសហរដ្ឋ និងមាន បួនពណ៌ សម្រាប់ជ្រើសរើស គឺ ប្រផេះ បៃតងខ្ចី ទឹកក្រូចខ្ចី និងពណ៌ស ។ ស្មាតហ្វូន Lumia 730 ដែលមាន កាមេរ៉ាមុខប្រភេទ Wide Angle (អាចចាប់ផ្ទៃ នៃរូបភាព បានធំ) មានតម្លៃ សមរម្យ, រូបរាង មិនតូចមិនធំ ហើយផ្តល់ សេវាកម្មដោយ Microsoft ផងនោះ ធ្វើឲ្យអ្នក ប្រើប្រាស់ មានភាពងាយស្រួលទាំងក្នុង ការផ្តិតយក ទិដ្ឋភាពផ្សេងៗ និងចែកឲ្យ មិត្តភក្តិមើល តាមចំណង់ចំណូលចិត្ត ។

Lumia 730 មានរាងស្តើង ស្រាល និងប្រកបទៅដោយស្ទីលដ៏ទាន់ សម័យ ។ ជាមួយនឹងមុខងារ ស៊ីមពីរ 3G, Lumia 730 ថែមទាំងផ្តល់ ជូននូវលក្ខណៈពិសេសៗពី Windows Phone 8.1 ជាច្រើន ដែលក្នុងនោះ រួមមានដូច ខាងក្រោម ៖

  • និយាយទូរស័ព្ទតាម Skype ឃើញទិដ្ឋភាពធំទូលាយ និង មនុស្សច្រើននាក់ ជាមួយនឹង កាមេរ៉ា Wide Angle ។
  • ថតរូបដោយខ្លួនឯង (Selfie) បានយ៉ាងច្បាស់ល្អ ហើយឆាប់ រហ័ស ជាមួយនឹង កាមេរ៉ាមុខ Full HD 5MP ។
  • កែរូបថតដោយខ្លួនឯងឲ្យស្អាតប្លែកជាមួយនឹងកម្មវិធី Lumia Selfie ដែលទើប នឹងកែប្រែថ្មី និងដែល បញ្ចូលរួច ជាស្រេចនៅក្នុង Lumia 730 ។
  • ដំណើរការលឿនជាមួយនឹង 1.2GHz Quad Core CPU និងប្រព័ន្ធ ប្រតិបត្តិការ Windows Phone 8.1 កំណែប្រែថ្មី ។
  • ទស្សនាកម្មវិធីកម្សាន្ត ខ្សែភាពយន្ត និងវីដេអូខ្លីៗដែលអ្នកចូល ចិត្តយ៉ាង ត្រជាក់ភ្នែកនៅ លើអេក្រង់ HD OLED ទំហំ 4.7” ។
  • មានសេវាកម្មពី Microsoft ផ្តល់ជូនស្រាប់ដូចជា Skype, Microsoft Office (Outlook, Word, Excel, OneNote, PowerPoint) សម្រាប់បម្រើសេចក្តីត្រូវការ នៃការងារ នៅខាងក្រៅ ការិយាល័យ ។
  • ទីផ្ទុកឯកសារនៅក្នុងប្រព័ន្ធ Cloud ទំហំរហូតដល់ទៅ 15GB ដោយឥតគិតថ្លៃ សម្រាប់ផ្ទុក និងបើកមើល ឬកែឯកសារ ឬរូបភាព ។
  • មានកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ Windows Phone ដោយរាប់បញ្ចូលទាំង
  • ថ្ម 2220 mAh ដែលអាចជួយ ឲ្យអតិថិជន ប្រើបាន ពេញមួយថ្ងៃ ។

បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]