បរទេស៖ បន្ទាប់ពី អង្គការ NASA បានបង្ហោះព័ត៌មានថ្មី ទាក់ទងនឹង ស្ថានីយអវកាស កាលពី សប្តាហ៍មុន ចូលក្នុងវេបសាយយូធូប មក បានធ្វើឲ្យ មានការភ្ញាក់ផ្អើល ពេញបណ្តាញ អ៊ីនធើណេត ដោយសារ បានមើលឃើញនៅក្នុង វីដេអូមួយ គឺ មានលេចរូបភាព មានពន្លឺប្លែកម្យ៉ាង ដូចជា ថាសហោះ (UFO) ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូនេះ បានថតកាលពីថ្ងៃទី៧ ខែតុលានេះ ខណៈពេល វិស្វករអវកាស របស់NASA លោក Reid Wiseman និង លោក Alexander Gerst ជាវិស្វករអវកាសនៃ ភ្នាក់ងារអវកាសអឺរ៉ុប បានធ្វើការ ជួសជុល បញ្ហាគ្រឿងអគ្គិសនីនៅលើ ស្ថានីយ អវកាស អន្តរជាតិ(International Space Station) មួយ នៅក្រៅភពផែនដី។

ក្នុងនោះដែរមាន ការពន្យល់មួយ បានលើកឡើងថា ថាសហោះ ដែលថតជាប់ ក្នុងវីដេអូនេះ អាចគ្រាន់តែជា យានអវកាស X Dragon មួយ នៅក្នុងចំណោម យានអវកាសចំនួនពីរ ដែលត្រូវបាញ់បង្ហោះ មកកាន់ ស្ថានីយអវកាសអន្តរជាតិនេះ កាលពីថ្ងែទី ២៣ ខែកញ្ញា  ហើយចំពោះ យានអវកាស ទាំងពីរដែល បង្ហោះពីភពផែនដី គឺត្រូវបាន ភ្ជាប់ជាមួយ ស្ថានីយអវកាសអន្តរជាតិនេះ  ប៉ុន្តែផ្ទុយទៅវិញ ក៏មានការបកស្រាយថា សម្រាប់ រូបភាពក្នុងវីដេអូនេះ បង្ហាញឲ្យឃើញ ថាសហោះ បានលេច ក្នុងវីដេអូនេះ គឺមិនស្ថិតនៅជាប់ជាមួយ ស្ថានីយអវកាស អន្តរជាតិ នេះឡើយ ។

លើសពីនេះទៀតក៏មាន ការពន្យល់សន្និដ្ឋាន មួយផ្សេងទៀតថា ពន្លឺអាចជា ថាសហោះ របស់មនុស្សភពផ្កាយ មកពី ភពផ្សេងទៀត ដែលមក ធ្វើការស៊ើបការ ក្រុមអ្នកអវកាសនៃភពផែនដី។ ប៉ុន្តែអ្នកសង្កេតលើបញ្ហានេះ បាននិយាយថា បើតាមវីដេអូនេះ បើពន្លឺនោះ ជាថាសហោះ (UFO) មែននោះ ពន្លឺនឹងភ្លឺខ្លាំង ប៉ុន្តែសំរាប់ពន្លឺនៃរូបភាព ក្នុងវីដេអូ មិនបានបញ្ចេញពន្លឺខ្លាំង ដែលធ្វើឲ្យភ្លឺ ដល់ស្ថានីយ អវកាស អន្តរជាតិ នោះឡើយ ដែលគេអាច សន្និដ្ឋាន មិនមែនជា ថាសហោះ នោះទេ។ យ៉ាងណាមិញ ពេលនេះ នៅមិនទាន់មាន ការបកស្រាយ ជាផ្លូវការនូវ រូបភាពក្នុង វីដេអូនេះ ថាតើជា ថាសហោះ ឬជាអ្វីនៅឡើយនោះទេ៕

សូមមកទស្សនាវីដេអូនេះ៖

វីដេអូសកម្មភាព ពេលបញ្ជូន វិស្វករអវកាសទៅ ស្ថានីយ៍អវកាស

 

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]