ឥណ្ឌា៖ ម្ចាស់ហាងតែ មួយកន្លែង ដែលមានវ័យ ៣៨ឆ្នាំ និងភរិយា បានចង ក ពីពិដាន នៃ ផ្ទះរបស់ពួកគេ ដែលស្ថិតនៅ Hebbagodi នៃជាយ ទីក្រុង Bangalore បន្ទាប់ពី ដាក់ថ្នាំបំពុល កូនស្រីតូចៗ ទាំងពីរ ឲ្យស្លាប់ ទៅជាមួយគ្នា កាលពីថ្ងៃអង្គារ មុននេះ។

តាមរយៈប៉ូលីស បានឲ្យដឹងថា លោក Shivaraj ដែលភាគច្រើន គេហៅគាត់ថា Shivanna បានឈានជើង មកដំណាក់កាល មួយនេះ ដោយសារតែ ការជំពាក់ បំណុល ដ៏ច្រើនលើសលប់។ គួរបញ្ជាក់ថា លោក Shivanna គឺជាម្ចាស់ហាង តែ មួយកន្លែង នៅក្នុង តំបន់ Hebbagodi នេះ ដែលផ្ទះរបស់គាត់ ស្នាក់នៅ គឺនៅឯក្បែរហាង ចំនែកប្រពន្ធគាត់ មានឈ្មោះថា Parvathy អាយុ ២៨ឆ្នាំ និងមានកូនស្រី ២នាក់ ឈ្មោះ Sudha S អាយុ ៨ឆ្នាំ និង Kavya S អាយុ ៥ឆ្នាំ។

តាមប្រវត្ដិរូប បានឲ្យដឹងថា គាត់រៀនបាន ត្រឹមថ្នាក់ទី ២ប៉ុណ្ណោះ នៅក្នុងសាលារដ្ឋ ដែលបន្ទាប់មក គាត់ក៏បើក តូបលក់បាយ ដ៏តូចមួយ ក្រោយពី គាត់ឈប់ធ្វើជា កម្មកររោងចក្រ អស់ពេល ៥ឆ្នាំ។ តែតូបបាយមួយនេះ បានបិទទ្វារប្រហែល ជាប៉ុន្មានឆ្នាំមុន ក្រោយមកទៀត គាត់ក៏ចាប់ផ្ដើម លក់ តែ នំ និងអាហារផ្សេងៗ នៅតូបដដែល។ តែការលក់ មួយនេះ បែរជាធ្លាក់ ដុនដាប ដោយសារតែគាត់ អនុញ្ញាត ឲ្យអតិថិជន យកឥវ៉ាន់ទៅ ដោយមិន ចាំបាច់បង់ ប្រាក់ ខណៈដែល អតិថិជននេះ ក៏មិនខ្វាយខ្វល់ នឹង សងប្រាក់ គាត់បន្ថែមទៀត។ ជាចុងក្រោយ គាត់ក៏ជំពាក់បំណុល ដ៏ច្រើន និង សម្រេចចិត្ដ ផ្ដាច់សង្ខារ ខ្លួនឯង រួមនិង យកក្រុមគ្រួសារ ទៅជាមួយ។ ការសម្លាប់ខ្លួន រវាងប្ដីប្រពន្ធ និងការសម្លាប់ កូនខ្លួនឯងនេះ បានលេចឡើង ពីអ្នកជិតខាង នៅពេលប្រទះឃើញ គ្រួសារមួយនេះ មិនបើកទ្វារផ្ទះ ចេញមកខាងក្រៅ។

នេះជារឿងដ៏កំសត់ និងមេរៀនមួយ សម្រាប់អាជីវករ ទាំងឡាយ ក្នុងការគិតគូរឡើងវិញ នៅបំណុល ដែលខ្លួនបានជំពាក់ និងអ្វីដែល សំខាន់ កុំយកការ ស្លាប់ មកដាក់ខាងមុខ ព្រោះរឿងគ្រប់យ៉ាង សុទ្ធតែមាន ដំណោះស្រាយ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]