បរទេស៖ តើប្រិយមិត្ត សុភាពនារីៗ ទាំងអស់មានដែល ចាប់អារម្មណ៍ថា បុរសៗដែលនៅ ក្បែរខ្លួនអ្នក មានចិត្តមកលើអ្នក ដែរឬទេ? ហើយចុះធ្វើ យ៉ាងម៉េចទើបដឹង ថាគេកំពុងលួច ស្រឡាញ់យើង? ថ្ងៃនេះខ្មែរឡូត នឹងលាតត្រដាង នូវចំណុច ទាំង១០យ៉ាង នៃសកម្មភាពរបស់ បុរសដែលកំពុង ចាប់ចិត្តស្រឡាញ់ មកលើរូបអ្នក។ ចង់ដឹងថា អ្វីខ្លះតោះ តាមដានទាំងអស់គ្នា៖

១.ស្នាមញញឹម ដ៏ស្រស់ស្អាត


ពិតណាស់ស្នាម ញញឹមដ៏ស្រស់ស្អាត របស់បុរសដែល បង្ហាញចំពោះអ្នក គឺជាសញ្ញាដ៏ល្អ និងប្រាកដមួយ ដែលបញ្ជាក់ ថាគេកំពុងតែ ចាប់ចិត្ត មកលើអ្នក។ ដូច្នេះបើ ប្រិយមិត្តនារី ចាប់អារម្មណ៍ថា មានបុរសណាម្នាក់ ជារឿយៗញញឹម យ៉ាងស្រស់មក លើខ្លួនយើងនោះ មានន័យថា គេកំពុងតែ លួចស្រឡាញ់អ្នកហើយ។

២.មុខរបស់គេ តែងតែក្រហម ពេលដែលជួបអ្នក


នេះក៏ជាចំណុច ដ៏គួរឲ្យចាប់អារម្មណ៍ មួយដែរហើយ អាចបញ្ជាក់បានថា បុរសដែលកំពុង លួចចាប់ចិត្ត លើអ្នកជាប្រភេទ បុរសដែល ពូកែអៀន។ ម្យ៉ាងវិញទៀត នេះគឺជាសញ្ញាមួយ យ៉ាងប្រាកដ ដែលបង្ហាញថា រូបគេកំពុងតែ ព្យាយាមចង់បង្ហាញ ថាគេកំពុងស្រឡាញ់អ្នក។

៣.ការសម្លឹង ដោយកែវភ្នែក


នេះអាចជាសញ្ញា មួយដែលបង្កប់ ដោយល្បិចតែ ពេលខ្លះវាក៏ មានអត្ថន័យ ដ៏ជ្រាលជ្រៅផងដែរ។ ការសម្លឹងចំ ទៅកាន់កែវភ្នែក គឺជាចំណុច ដ៏សំខាន់ មួយនៅក្នុង ទំនាក់ទំនងនៃ ក្តីស្រឡាញ់។ ដូច្នេះប្រសិនបើ មានបុរសណា បានប្រើកែវភ្នែក របស់គេសម្លឹង អ្នកក្នុងរយៈពេល ដ៏យូរមួយ នោះបានសេចក្តី ថាគេកំពុងតែ ចាប់អារម្មណ៍មក លើអ្នកហើយ។

៤.ធ្វើជាកញ្ចក់សម្រាប់អ្នក


មានន័យថា គឺគេតែងតែ សម្របតាមអ្នក និងធ្វើតាមអ្នក សឹងតែគ្រប់ពេលវេលា ដូចជាពេលអ្នកសើច គេក៏សើចតាមដែរ ហើយម្យ៉ាងវិញទៀត នេះជា ចំណុចមួយក្នុង ក្បួនចែចង់នារីៗ របស់បុរស ហើយវាក៏ អាចធ្វើឲ្យ នារីៗឆាប់ដឹងខ្លួន ថាមានបុរស កំពុងតែចាប់ចិត្ត មកលើខ្លួន ផងដែរ។

៥.ឈរដោយដាក់ ដៃលើត្រគាក


ប្រសិនបើមាន បុរសណាឈរ ដោយយកដៃ របស់គេដាក់លើត្រគាក ឬក៏យកមេដៃ ដាក់លើក្បាល ខ្សែក្រវ៉ាត់ នោះបានន័យថា គេកំពុងតែ ចាប់អារម្មណ៍មក លើអ្នកហើយ។ ការធ្វើបែបនេះ គឺគេកំពុង តែបង្ហាញអ្នក ថារូបគេជាមនុស្ស ប្រុសដែលពោរពេញ ដោយទំនុកចិត្ត និងមានក្តីស្មោះ ម្នាក់។

៦.បន្លំធ្វើជាប៉ះអ្នក


ទង្វើមួយនេះ គឺបានបង្ហាញថា បុរសម្នាក់កំពុង តែព្យាយាមទាញ យកការចាប់ អារម្មណ៍អំពីអ្នក ក៏ដូចជាស្វែងរក លេសមួយដើម្បី បន្តការសន្ទនា ជាមួយអ្នកថែមទៀត។ នេះគឺជា ចំណុចដ៏សំខាន់ មួយដែលនារី ភាគច្រើនមើល រំលងនិង ព្រងើយកន្តើយ ចំពោះបំណង ដែលគេចង់ ចែចង់អ្នក។

៧.ផ្អៀងក្បាល


ប្រសិនបើ មានបុរសណាម្នាក់ ផ្អៀងក្បាលរបស់គេ ហើយសម្លឹងមក រកអ្នកឬក៏ ស្តាប់អ្នកនិយាយ នោះបានន័យថា គេកំពុងតែ ចាប់អារម្មណ៍មក លើអ្នកហើយ។ ម្យ៉ាងវិញទៀត នេះក៏ជាចំណុច ដ៏សាមញ្ញមួយ ដែលបុរសភាគច្រើន តែងតែធ្វើ ដើម្បីបង្ហាញថា គេពិតជាចាប់អារម្មណ៍ លើសម្តី ក៏ដូចជារូបរាង របស់អ្នក និងចង់នៅក្បែរអ្នក ឲ្យបានយូរ។

៨.ប្រស្រីភ្នែករីកធំ


នេះគឺជាចំណុច ដ៏ប្រាកដមួយ ព្រោះថានៅពេល ដែលបុរសណាម្នាក់ មើលនារីដែល គេស្រឡាញ់ ប្រស្រីភ្នែកទាំងទ្វេ របស់គេចាប់ផ្តើម រីកធំជាងមុន។ ដូច្នេះសុភាពនារី ទាំងអស់អាចសង្កេត លើចំណុចមួយនេះ ដើម្បីបញ្ជាក់ថា គេពិតជាចាប់អារម្មណ៍ លើអ្នកខ្លាំងមែន ឬអត់។

៩.ចុងចិញ្ចើមឡើងបះ


នេះក៏អាចជា ចំណុចដ៏ប្រាកដមួយ ដែរព្រោះថានៅពេល ដែលបុរសណា ចាប់អារម្មណ៍មកលើអ្នក ហើយគេសម្លឹងអ្នកនោះ អ្វីដែលគេមិន អាចលាក់បាំងបាន គឺចុងចិញ្ចើម របស់គនឹងបះឡើងលើ ក៏ដោយសារតែ ចិត្តស្រឡាញ់នៅ ក្នុងខ្លួនគេកំពុង ពុះកញ្ច្រោល។

១០.នៅមិនស្ងៀម


នេះគឺជាចំណុច ក៏ដូចជាអារម្មណ៍ មួយដែលមាន នៅក្នុងខ្លួនមនុស្ស ជាច្រើន។ ចំពោះបុរសវិញ ពួកគេតែងតែ នៅមិនស្ងៀម ក៏ព្រោះតែអារម្មណ៍ ច្របូកច្របល់ ព្រោះមិនដឹងថា ត្រូវធ្វើអី មិនដឹងថា ត្រូវនិយាយអ្វី ពេលដែលនៅ ក្បែរអ្នក។

ចំណុចទាំងអស់នេះ គឺជាការណែនាំ របស់ក្រុមអ្នក ជំនាញដែល បានធ្វើការពិសោធន៍ ទៅលើមនុស្ស ជាច្រើនផងដែរ៕

ចុះប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]