ក្រចេះ៖ សត្វផ្សោតមួយក្បាល ទម្ងន់ប្រមាណចន្លោះពី៥០ទៅ៦០ គីឡូក្រាម បានត្រូវប្រជាពលរដ្ឋ អ្នកនេសាទ ប្រទះឃើញងាប់ អណ្តែត ទឹក កាលពីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២១៤នៅ ចំណុច ភូមិថ្មរគ្រែ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។  

ប្រភពពីមន្ត្រីឆ្មាំទន្លេ ដែលប្រចាំនៅតំបន់អភិរក្សសត្វផ្សោត ទន្លេមេគ្គងកាំពីរ បានឲ្យដឹងថា មូលហេតុនៃការ ងាប់សត្វផ្សោតគឺអាច បណ្តាល មកពីការប្តូរអាកាសធាតុ ឬក៍ការផ្លាស់ប្តូរ ប្រែពណ៌ទឹកទន្លេមេគង្គ ។ ដោយក្នុង លោកបានបញ្ជាក់ដែរថា ជាទូទៅនៅរៀងរាល់ ឆ្នាំអោយតែ មានការផ្លាស់ប្តូរទឹកទន្លេមេគ្គង ប្រែពណ៌ ពីល្អក់ទៅថ្លាលឿនពេក វាអាចបង្កអោយសត្វផ្សោត តែងតែងាប់ជារៀងរាល់ឆ្នាំ ។

គួបញ្ចាក់ថា បើទោះបីជារដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យហាមឃាត់កាល ពីឆ្នាំ២០១២ កន្លងទៅ មិនឲ្យ មានការប្រើប្រាស់ ឧបករណ៍ នេសាទខុសច្បាប់នៅក្នុងតំបន់ ដែលមានផ្សោតនោះក៏ដោយ បច្ចុប្បន្ន គេសង្កេតឃើញ នៅតែមានជនខិល ខូចមួយចំនួនបន្ត ប្រើប្រាស់ និង លួច ទៅធ្វើការ នេសាទនៅក្នុងតំបន់ អភិរក្សនោះបានទៀត ដែលនេះជាកង្វល់របស់ប្រជាសហគមន៍ អភិរក្សសត្វផ្សោត កាំពីរ ក្នុងមូលហេតុ បណ្តាល អោយសត្វផ្សោតងាប់ជាបន្តបន្ទាប់ជារៀង រាល់ឆ្នាំ  ។

បើតាមការអោយដឹងពីមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្តបានអោយដឹងថា នៅក្នុងឆ្នាំ២០១៤ នេះ ចាប់ពីដើម ខែមករា រហូតដល់ ខែតុលា ឆ្នាំ២០១៤ សត្វផ្សោតងាប់កើនឡើងរហូតដល់ ៤ក្បាលទៅហើយ ក្នុងនោះមាន ឈ្មោល ចំនួន៣ក្បាល និងញីមួយក្បាល៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]