ភ្នំពេញៈ យុវជន២នាក់រងរបួសបាក់ដៃ និងបាក់ជើង ដោយសាររថយន្តដឹកថ្ម មួយគ្រឿងបើកជែងគេឯង ជ្រុលទៅកៀរម៉ូតូ ជនរងគ្រោះ បណ្តាលឲ្យ ដួលបោកទៅនឹងថ្នល់ កាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ត្រេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើ ដំរួត រស់នៅ ភូមិតាតេន សង្កាត់ស្នោ ខណ្ឌពោធិ៍ សែនជ័យ រងរបួសបាក់ដៃ ខាងឆ្វេង ជាអ្នកឌុបនិង អ្នករួមដំណើរ ឈ្មោះ ក្រាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងរស់នៅ ភូមិជាមួយគ្នា រងរបួស បាក់ជើង ខាងឆ្វេង។ ចំណែករថយន្តបង្ក ពុំត្រូវបានគេស្គាល់ម៉ាកនោះទេ។

ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុបុរសរងគ្រោះ ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1BA-8361ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុ ស្រាប់តែ មានរថយន្តដឹកថ្មមួយគ្រឿង បើកច្រាសទិសគ្នា បានបើកវ៉ារថយន្ត មួយគ្រឿង ផ្សេងទៀតជ្រុល ទៅប៉ះនិងម៉ូតូ ជនរងគ្រោះ បណ្ដាលឱ្យ ដួលបោកទៅនិងថ្នល់ រងរបួស ដោយម្នាក់ បាក់ដៃ និង ម្នាក់បាក់ជើង ចំណែកឯរថយន្តបង្កបានព្យាយាមបើករត់គេចបាត់។ ក្រោយកើត ហេតុ រថយន្តសង្គ្រោះដឹកជន រងគ្រោះយកទៅព្យាបាល នៅមន្ទីពេទ្យព្រះកុសមៈ ចំណែកម៉ូតូ ជនរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ក្រុមគ្រួសារទៅ ធានយកមករក្សា ទុកដោយខ្លួនឯង៕






 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]