ព្រៃវែងៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤  វេលាម៉ោង២១ និង ៣០នាទី  កម្លាំងនគរបាលក្រុងព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាប ចាប់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម នាពេលកន្លងមក នៅចំណុចផ្ទះឈ្មោះ គឹម លីម ភូមិឯករ៉ាម សង្កាត់ជើងទឹក ក្រុងព្រៃវែង។

ប្រភពព័ត៌មានពី លោក សេង សុភ័ក្រ ស្នងការរងនគរបាលខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ច ធ្វើការ ឃាត់ខ្លួនខាងលើ មានឈ្មោះ ហុន ឆាន ហៅត្រា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអន្លង់ងត្របែក ឃុំអន្លង់ត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងបក្ខពួកម្នាក់ទៀត ឈ្មោះ ភាព ភេទបុ្រស អាយុ៤៤ឆ្នាំ មានទីលំនៅខេត្ត កំពង់ចាម (រត់គេខ្លួនបាត់)។ ក្នុងនោះ ដកហូត វត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង ពាក់ស្លាកលេខកំពត 1G-8628 កន្ត្រៃកាត់ដែកមួយ កំប៉ុងថ្នាំពុល សាច់លាយថ្នាំពុល រួមនឹងសាំងពីរដប។ លោកបានបន្ថែមថា ជនសង្ស័យខាងលើគឺជាមុខសញ្ញា ដែលបានធ្វើសកម្មភាព លួចយ៉ាងសកម្មនៅ ក្នុងក្រុងព្រៃវែង។

បច្ចុប្បន្ន ករណីនេះកម្លាំងសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលខេត្ត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]