រាជធានីភ្នំពេញ ៖ បុរសម្នាក់បាននាំមិត្តភក្តិ២នាក់ទៀតមកចូលរួមកម្មវិធីខួបកំណើតសង្សាររបស់ខ្លួន ដោយសង្ឃឹម ថានឹង បានសប្បាយ ប៉ុន្តែបានក្លាយជាទុក្ខទៅវិញ បន្ទាប់ពីបុរសរូបនេះអន់ចិត្ត ជាមួយនារី ជាសង្សារ មិនសូវរវី រវល់ជាមួយ រហូតឈានទៅ មានជម្លោះគ្នា ជាមួយភ្ញៀវ ដែលចូលរួមក្នុងពិធី ហើយត្រូវគូ ជម្លោះព្រួតគ្នាវាយយ៉ាងដំណំ ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង១ និង ២០ នាទីអាធ្រាត្រ ឈានចូល ថ្ងៃទី២២ តុលា ២០១៤ នៅចំណុចមុខ ភោជនីយដ្ឋាន ហេង ហេង ផ្លូវ២២១កែង និងផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ដែលជាសង្សារ ម្ចាស់ខួប កំណើតបាន នាំបុរសពីរនាក់ទៀត ដែលជាមិត្តភក្តិរបស់ខ្លួន ដើម្បីមកចូលរួមក្នុងពិធី ខួប កំណើត សង្សាររបស់ខ្លូន ដោយនាំគ្នាផឹកស៊ី សប្បាយជុំគ្នាតាំង ពីម៉ោង៩យប់ រហូតមកដល់ ម៉ោងកើត ហេតុ ។ ពេលនោះបុរសជាសង្សារម្ចាស់ ខួបកំណើត មានការអន់ចិត្ត ជាមួយនារី ជាសង្សារ ដោយមិន សូវមក រវីរវល់មកជល់កែវ ស្រាជាមួយ គេទើបបុរសរូបនោះ ខឹងក៏បានបោក កែវស្រាលាន់ ប្រាវបង្កឱ្យ មានការភ្ញាក់ ផ្អើលដល់ភ្ញៀវ ដែលម្ចាស់ខួប បានអញ្ជើញមក ចូលរួមហើយ ក៏ឈាន ទៅមានជម្លោះ ជាមួយក្រុមក្មេងស្ទាវ មួយក្រុម ដែលចូល រួមក្នុងពិធីនោះផងដែរ។

បើតាមលោកអនុសេនីយ៍ទោ ផាន សារ៉ាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ ដែលដឹក នាំកម្លាំង ចុះអន្តរាគមន៍ ផ្ទាល់បានឱ្យដឹងថា ដោយយោងទៅតាមប្រភពព័ត៌មានដែលទទួលបាន គឺបន្ទាប់ពី ឈ្លោះ ប្រកែក គ្នាជាមួយ និងក្រុមក្មេងស្ទាវ មួយក្រុមហើយនោះ បុរសរងគ្រោះ ទាំងបីនាក់ នាំគ្នា ដើរចេញ ពីក្នុង ហាងដើម្បីយកម៉ូតូជិះត្រឡប់ទៅផ្ទះ ព្រោះភាគីជ ម្លោះគេមានគ្នាច្រើន ។ ខណៈជិះម៉ូតូចេញបានប្រហែល ១០ម៉ែត្រពីកន្លែង ធ្វើពីធីខួបកំណើត ស្រាប់តែដួល ម៉ូតូដោយសារ អ្នកបើក ភ័យខ្លាច ក្រុមក្មេងស្ទាវ ដេញវាយ ពេលនោះហើយក្រុម ក្មេងស្ទាវ ដែលជាគូជម្លោះ ឃើញឱកាសល្អ ក៏នាំគ្នា ព្រួតគ្នាវាយ បុរសទាំងបី នាក់រង របួសយ៉ាងដំណំ ហើយត្រូវកម្លាំង សមត្ថកិច្ច របស់លោកមក ជួយអន្តរាគមន៍ ឃាត់ខ្លួនបាន មនុស្សប្រុស-ស្រី៤នាក់ ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកជន សង្ស័យប្រុស- ស្រី ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានគឺត្រូវបាននាំទៅសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋាបាល ផ្សារដេប៉ូ៣ ។

ទិដ្ឋភាពនៅន្លែងកើតហេតុ

ម៉ូតូជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]