ខេត្តព្រះសីហនុ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង មនុស្ស០៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដោយសារ រថយន្តCRV បើកបរដោយលោកតា មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ អាយុជិត៨០ឆ្នាំ បុករះម៉ូតូ២គ្រឿង និង រថយន្ត២គ្រឿងទៀត ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២១ តុលា ២០១៤ នៅខាងមុខផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានស្រង់សម្តីសាក្សី និងសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ព៌ណស្ករ ពាក់ស្លាកលេខភ្នំពេញ 2W 2523 បើកបរដោយលោកតាម្នាក់ បើកក្នុងល្បឿនលឿន តាមផ្លូវបូរីកម្មករ ឆ្ពោះមកវិថីឯករាជ្យ ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៍បុកស្រ្តីរងគ្រោះ ដែលកំពុងជិះម៉ូតូ ម៉ាកវ៉េវមួយគ្រឿង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរថយន្តបានបន្ត ទៅបុកម៉ូតូ C125មួយគ្រឿង និង រេចង្កូត ចូលទៅក្នុងកន្លែង លាងរថយន្តមួយកន្លែង បណ្តាលឲ្យបុករថយន្ត ចំនួន០២គ្រឿងទៀត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]