ចិន៖ មានវីដេអូមួយ បានបង្ហាញពី សកម្មភាព នៅពេលដែល កូនខ្លាឃ្មុំផេនដា កំហូច ២ក្បាល មិនព្រមផឹកថ្នាំ ដែលអ្នកមើលថែសត្វ ព្យាយាម បញ្ចុកពួកវា ដែលមើលទៅ គឺពិតជាគួរឲ្យ ស្រលាញ់ណាស់។

វីដេអូមួយនេះ ត្រូវបានបង្ហោះចូល ទៅក្នុងប្រព័ន្ធ Youtube ដែលបាន បង្ហាញឲ្យឃើញ ពីអ្នកថែទាំសត្វ នៅក្នុងប្រទេសចិន បានព្យាយាមបញ្ចុកថ្នាំ ទៅកូនខ្លាឃ្មុំផេនដា ២ក្បាល ដែលដំបូង មានកូន ខ្លាឃ្មុំមួយក្បាល កំពុងត្រូវគាត់បញ្ចុកថ្នាំ ប៉ុន្តែស្រាប់តែកូនខ្លាឃ្មុំ មួយក្បាលទៀត បានចូលមកជួយគ្នាវា ដែលធ្វើឲ្យអ្នកថែទាំសត្វនោះ ពិបាកនឹងចាប់ពួកវាមែនទែន។ កូនខ្លាឃ្មុំផេនដា ទាំង២ក្បាលនោះ បានឡើងតោង និងច្រានអ្នកថែទាំសត្វ ហើយបានយកដៃ ខ្ទប់មុខរបស់ពួកវា ព្រោះតែមិនចង់ ផឹកថ្នាំទាំងនោះ ដែលមើលទៅពិតជា គួរឲ្យស្រលាញ់ណាស់។

ចង់ដឹងថា កូនខ្លាឃ្មុំផេនដា ទាំង២ក្បាលនោះ គួរឲ្យស្រលាញ់ប៉ុណ្ណានោះ ទស្សនាវីដេអូ ទាំងអស់គ្នា៖



ប្រភព៖ Stomp

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]