បរទេស៖ រូបថត ជាច្រើនសន្លឹក ត្រូវបាន គេថតចេញ ពីព្រលានយន្តហោះ របស់ប្រទេសថៃ និងស្ថានីយ៍ រថភ្លើង របស់ប្រទេសចិន បង្ហាញពីវប្បធម៌ និងទម្លាប់ ពេលកំពុងរង់ចាំ របស់ជនជាតិអឺរ៉ុប និងជនជាតិអាស៊ី។ ជាទូទៅ ជនជាតិអាស៊ី ចូលចិត្ត ចុចទូរស័ព្ទដៃ និងឧបករណ៍ អេឡិចត្រូនិច ផ្សេងៗ ចំណែកអឺរ៉ុបវិញ គឺមានតែ ស្តាប់ចំរៀង និង អានសៀវភៅប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ជនជាតិអាស៊ីទាំងអស់ មិនថាក្មេង មិនថាចាស់ គិតតែពីអង្គុយសម្លឹង អេក្រង់ទូរស័ព្ទ និងឧបករណ៍ អេឡិចត្រូនិចផ្សេងៗ ដែលបាន ភ្ជាប់ជាមួយ អ៊ិនធើណេត មិនខ្វល់ពីអ្វីទាំងអស់ ដែលបង្ហាញឲ្យឃើញថា ជនជាតិអាស៊ី ស្រលាញ់ ទូរស័ព្ទដៃបំផុត។ ចំណែកឯ ជនជាតិអឺរ៉ុបវិញ ជាទូទៅ អានសៀវភៅ និងបូករួមជាមួយ ការស្តាប់ចំរៀង ដើម្បីបន្ធូរអារម្មណ៍ប៉ុណ្ណោះ។ ក្នុងនោះដែរ ក៏មាន រូបថតប៉ុន្មានសន្លឹក បង្ហាញពី ឥរិយាបទរបស់ អ្នកដំណើរជនជាតិចិន និងជនជាតិអឺរ៉ុប នៅក្នុងស្ថានីយ៍រថភ្លើង របស់ប្រទេសចិនផងដែរ គឺសុទ្ធតែដូចគ្នាទាំងអស់។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញ នូវរូបភាពទាំងអស់នោះ គេបានសន្និដ្ឋានថា ជនជាតិស្បែកស (អឺរ៉ុប) ចូលចិត្តធ្វើអ្វី ដើម្បីបង្កើនចំណេះ ដូចជា ការអានសៀវភៅ ខណៈពេល ដែលជនជាតិចិន យកចិត្តទុកដាក់ តែនឹងបច្ចេកវិទ្យាទំនើប៕










តើប្រិយមិត្ត យល់យ៉ាងណា ចំពោះទម្លាប់ទាំង២នេះ?

ប្រភព៖ Bangkok Coconuts

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]