សាំងហ្គាពួរ៖ ពាក្យចាស់លោកតែងពោលថា មនុស្សគ្រប់រូប កើតមកតែងតែមានគូព្រេង ព្រោះព្រហ្មលិខិត បានកំណត់តាក់តែងមក រួចជាស្រេច មិនអាចតវ៉ាបានឡើយ ប៉ុន្តែមានមនុស្ស មួយចំនួន ទោះបីជាខិតខំស្វែងរក គូព្រេងយ៉ាងណា ក៏នៅតែរកមិនបាន។

មិនខុសអីពី បុរសជនជាតិសាំងហ្គាពួរ ម្នាក់នេះទេ ដែលបានដើរស្វែងរកគូព្រេង គ្រប់ទីកន្លែង រហូតដល់ថ្នាក់ សរសេរអក្សរ “ស្វែងរកមិត្តស្រី” នៅលើផ្ទាំងក្រដាស ដ៏ធំមួយទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិសាំងហ្គាពួរ វ័យ៣៨ឆ្នាំម្នាក់ បានដើរស្វែងរកមិត្តស្រី ដោយក្នុងដៃមានកាន់ ផ្ទាំងក្រដាសដ៏ធំមួយ ហើយក្នុងនោះបានសរសេរថា “ខ្ញុំមានអាយុ៣៨ឆ្នាំ ខ្ញុំកំពុងស្វែងរកមិត្តស្រី” ដោយក្នុងចិត្តសង្ឃឹមថា អាចទាក់ទាញនារីៗ ដែលមិនទាន់មានគូ មកធ្វើជាមិត្តស្រីរបស់ខ្លួន។

ហេតុការណ៏ដ៏ចម្លែក និងគួរឲ្យអស់សំណើចនេះ បានកើតឡើង កាលពីថ្ងៃ២០ ខែតុលា កន្លងទៅនេះ នៅក្បែរកំពង់ផែ Boat Quay ក្នុងប្រទេសសាំងហ្គាពួរ។

ជាមួយគ្នានេះដែរ នៅលើផ្ទាំងក្រដាសនោះ គេក៏បានឃើញបុរសរូបនោះ សរសេរលេខទូរស័ព្ទ ដាក់នៅលើនោះផងដែរ ដើម្បីឲ្យនារីៗ ដែលមានចំណាប់អារម្មណ៏ ចង់ធ្វើជាមិត្តស្រីគាត់ ទាក់ទងទៅ ដោយសរសេរថា “សូមទាក់ទងតាមលេខទូរស័ព្ទនេះ”៕


ប្រភព ៖ សាំងហ្គាពួរ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]