ចិន៖ នេះពិតជា ហេតុការណ៍ គួរឲ្យរន្ធត់មួយ ដែលបុរសជាឪពុកម្នាក់ បានសម្លាប់កូនប្រុសខ្លួនឯង អាយុ ទើប៩ឆ្នាំ យ៉ាងសាហាវបំផុត ដោយសារ កូនប្រុស នឹកម្តាយពេក រហូតដល់ នោមដាក់លើគ្រែ តែប៉ុណ្ណោះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនកំណាច Tang Minghua វ័យ ៣៩ឆ្នាំ ជាឪពុកចិត្តឃោរឃៅ បានមានអារម្មណ៍តឹងតែង តប់ប្រម៉ល់ ក្រោយពី ប្រពន្ធរបស់គាត់ ចាកចោល និង ទុកឲ្យកូនប្រុស អាយុ៩ឆ្នាំ ឈ្មោះ Kao រស់នៅជាមួយគាត់ នៅក្នុងខេត្តយូណាន ប្រទេសចិន។ មូលហេតុ ដែល ប្រពន្ធគាត់ ចាកចេញពីផ្ទះ និង នាំកូនស្រីម្នាក់ទៀត ទៅរស់នៅ ជាមួយបុរសផ្សេងទៀត ត្រូវបានគេដឹងថា ពីព្រោះនាង មិនអាចទ្រាំទ្រ រស់នៅ ជាមួយ ប្តីរបស់នាង ដែលមិនចេះធ្វើការងារអ្វី ក្រៅពីចំណាយពេល ដេកនៅផ្ទះ និង ចេះតែផឹកស៊ី ប៉ុណ្ណោះ។

នៅយប់ថ្ងៃកើតហេតុ ប្រភពព័ត៌មាន ដដែលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ តែងកើតទុក្ខ និង មិនសប្បាយចិត្ត ដោយសាររស់នៅ ជាមួយឪពុក ហើយរូបគេនឹកម្តាយ ខ្លាំងពេក ក៏បានដេកនោម ដាក់លើគ្រែ និង បាននិយាយ ប្រាប់ឪពុកថា ខ្លួនមិនបាន នោមដាក់បង្គន់ទេ។ ក្រោយមក បុរសជាឪពុកកំណាចនេះ បានអូសកូនប្រុស ចេញមកខាងក្រៅផ្ទះ ហើយប្រាប់ថា នោមឲ្យអស់ ប៉ុន្តែ ក្មេងប្រុសរងគ្រោះ មិនធ្វើតាម ក៏ស្រាប់តែ ឪពុកកំណាចនេះ បានសម្លាប់ ដោយចាក់ទម្លុះបំពង់-ក និង កាត់លិង្គ បោះចោលតែម្តង មុនពេល ត្រឡប់ចូលទៅក្នុងផ្ទះ ដើម្បីដេកវិញ។

រឿងហេតុនេះ បានបង្កការភ្ញាក់ផ្អើលឡើង ក្រោយពី អ្នកភូមិ នៅជិតនោះ បានឃើញ សាកសពក្មេងប្រុសរងគ្រោះ ក្នុងថ្លុកឈាម ខាងមុខផ្ទះ យ៉ាងអាណោចអាធម៌បំផុត។ បន្ទាប់មក ជនល្មើស ជាឪពុកចិត្តឃោរឃៅនេះ ត្រូវបានប៉ូលីស ចាប់ខ្លួន និង ត្រូវជាប់ទោស ពីបទមនុស្សឃាត ខណៈសម្តីចុងក្រោយ របស់គេ បានចោទទៅលើ ប្រពន្ធរបស់ខ្លួន ថាជាអ្នកបង្ក ឲ្យមានរឿងបែបនេះទៅវិញ៕


រូបភាពៈ ប្រជាជនក្នុងភូមិកំពុងមើល សាកសពក្មេងប្រុសដែលបានស្លាប់នៅមុខផ្ទះ

តើប្រិយមិត្តយល់ដូចមេ្តចដែរ ?

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]