រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅបង្ក្រាប ក្រុមប្រើប្រាស់ និងចែកចាយគ្រឿងញៀន ទាំងយប់ ដោយឃាត់ខ្លួន ជនប្រុសស្រី ចំនួន២០នាក់ ព្រមទាំងដកហូតបាន ថ្នាំញៀន និងសម្ភារផ្សេងៗមួយចំនួនទៀត ខណៈពេលពួកគេ កំពុងស្នាក់នៅយ៉ាងពពាក់ពពូន ក្នុងផ្ទះសំណាក់មួយកន្លែង ។

ការបង្ក្រាបនេះបានធ្វើទ្បើង កាលពីវេលា ម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី១៩ តុលា នៅក្នុងផ្ទះសំណាក់ឈ្មោះ «ថារិទ្ធរស្មីអង្គរ» ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។  មន្ត្រីប៉េអឹមបានឱ្យដឹងថា មនុស្សដែលត្រូវឃាត់ខ្លួន មានប្រុសចំនួន១៨នាក់ និងស្រី២នាក់ រួមមាន ១-ឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ រឿន សុវណ្ណពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ៣-ឈ្មោះ ឈួន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ៤-ឈ្មោះ យង់ សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ ៥-ឈ្មោះ មិន ទ្បុង ភេទប្រុស អាយុ២២ឆ្នាំ ៦-ឈ្មោះ ភី ទ្បុង ភេទប្រុស អាយុ១៦ឆ្នាំ ៧-ឈ្មោះ ឌុច វិសាល ភេទប្រុស អាយុ២០ឆ្នាំ ៨-ឈ្មោះ សាល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ៩-ឈ្មោះ វ៉ាន់ លីន ភេទប្រុស អាយុ១៩ឆ្នាំ ១០-ឈ្មោះ ថា រី ភេទស្រី អាយុ២០ឆ្នាំ ១១-ឈ្មោះ ទ្បុង វិសាល ភេទប្រុស អាយុ២២ឆ្នាំ ១២-ឈ្មោះ ស្រី ស្រស់ ភេទស្រី អាយុ២០ឆ្នាំ ១៣-ឈ្មោះ ចាន់ ណារិន ភេទប្រុស អាយុ៣៥ឆ្នាំ ១៤-ឈ្មោះ សុខ នឿន ភេទប្រុស អាយុ២៥ឆ្នាំ ១៥-ឈ្មោះ ចាន់ ភារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ ១៦-ឈ្មោះ សុខ ចាន់ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ ១៧-ឈ្មោះ គង់ សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ ១៨-ឈ្មោះ សែម វិបុល ភេទប្រុស អាយុ២២ឆ្នាំ ១៩-ឈ្មោះ ឃិន ភៀន ភេទប្រុស អាយុ២៧ឆ្នាំ ២០-ឈ្មោះ សឿន ណារិន ភេទប្រុស អាយុ១៨ឆ្នាំ ។

សមត្ថកិច្ចដដែលបន្តថា ជនទាំង២០នាក់នេះ ខ្លះស្នាក់នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ និងខ្លះទៀតស្នាក់នៅ ក្នុងភូមិសាស្ត្រសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ពួកគេបានទៅស្នាក់នៅ ក្នុងបន្ទប់ផ្សេងៗពីគ្នា នៅក្នុងផ្ទះសំណាក់ ដោយសម្ងំប្រើប្រាស់ និងចែកចាយគ្រឿងញៀន យ៉ាងអនាធិបតេយ្យបំផុត ។ ផ្ទះសំណាក់មួយនោះ គឺជាទីតាំងសម្រាប់ ក្រុមជនញៀនថ្នាំខាងលើ ស្នាក់នៅធ្វើសកម្មភាព គ្រឿងញៀនតែម្តង ។

ការចុះបង្ក្រាបនេះ ដឹកនាំដោយលោក ប៉ាន់ សុភាព ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោក អាន់ សូរីដា អនុប្រធានការិយាល័យ និងលោក សឺន កែវវណ្ណធី មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ ។ ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួនជាង១០កញ្ចប់ ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារ ពាក់ព័ន្ធមួយចំនួនទៀត ។

ពេលនេះមនុស្សទាំងអស់ ត្រូវបាននាំយកទៅ ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។ តាមការកត់សម្គាល់ អ្នកជក់ថ្នាំញៀន ទាំង២០នាក់នេះ សុទ្ធតែយុវវ័យ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]