រាជធានីភ្នំពេញ ៖ រនាំងដែកចែកផ្លូវ ចំនួន១០ផ្ទាំង បានរងការខូចខាត ដោយសាររថយន្តដឹកទឹកកក បើកចុះពីលើ ស្ពានអាកាស៧មករា ជ្រុលចង្កូតបុករះ កាលពីវេលា ម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២១ តុលា នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងលិច ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបង្កឱ្យមាន ការកកស្ទះចរាចរ ជិត២ម៉ោង ។

យ៉ាងណាក៏ដោយ ហេតុការណ៍នេះ ពុំបណ្តាលឱ្យអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះទេ គ្រាន់តែរនាំងដែក ចែកផ្លូវរងការខូចខាត ចំណែករថយន្តបង្ក ក្រោយពីកើតហេតុ សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ ៕

រនាំងដែកចែកផ្លូវដែលរងការខូចខាត

រថយន្តបង្ក ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង

ទិដ្ឋភាពការកកស្ទះចរាចរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]