ចិន៖ គួរឲ្យអាណិត ក្មេងប្រុស អាយុ៩ឆ្នាំម្នាក់ បានទៅលេង សួនសត្វ នៅក្នុងខេត្ត Henan កាលពីថ្ងៃសៅរ៍ ត្រូវបានសត្វខ្លាឃ្មុំ នៅក្នុងទ្រុង ខាំដាច់ដៃម្ខាង នៅពេលដែលគេ ព្យាយាមឲ្យចំណី ខ្លាឃ្មុំនោះ។

ក្មេងប្រុស ដែលត្រូវ ខ្លាឃ្មុំ ខាំដាច់ដៃរូបនេះ មានឈ្មោះថា Cong Cong នៅពេលកើតហេតុ គេបាន វង្វេងនៅក្នុង សួនសត្វ Pingdingshan’s Hebin Park តែម្នាក់ឯង រហូតទៅដល់ ទ្រុងខ្លាឃ្មុំខ្មៅ រួចក៏បានឲ្យចំណីវា ដោយឡើងលើរបាំងការពារ ជាហេតុនាំឲ្យ ខ្លាឃ្មុំខ្មៅនោះ ខាំដាច់ដៃម្ខាង តែម្តង។ បន្ទាប់ពីត្រូវ ខ្លាឃ្មុំខាំ Cong Cong ក៏បានទាញដៃ របស់គេ ចេញពីមាត់របស់វា ហើយរត់ចេញ មកខាងក្រៅវិញ ចំណែកឯ ដៃដែលដាច់នោះ គឺនៅក្នុងទ្រុងខ្លាឃ្មុំ។

សំណាងល្អ មានស្ត្រីម្នាក់ នៅក្បែរនោះ បានលឺសម្លេងក្មេងយំ និងបានមកជួយ Cong Cong ហើយប៉ុន្មាននាទីក្រោយ ទើបកម្មករ នៅក្នុង សួនសត្វ បានមកដល់ ចំណែកឯឪពុកម្តាយ របស់គេវិញ មានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលឃើញ ដៃរបស់កូនត្រូវ ខ្លាឃ្មុំខាំដាច់ ហើយដៃដែលដាច់នោះ ត្រូវខ្លាឃ្មុំ កំពុងតែខាំលេង ថែមទៀត។ Cong Cong ត្រូវបានគេប្រញាប់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដៃខាងស្តាំរបស់គេ ជួយសង្គ្រោះលែង បានហើយ គឺត្រូវពិការ។

យ៉ាងណាមិញ ឪពុកម្តាយរបស់ Cong Cong មានការខឹងសម្បារ ដែលសួនសត្វនោះ ការពារសុវត្ថិភាព របស់អ្នកទស្សនា មិនបានល្អ ហើយ មកដល់ពេលនេះ ខាងសួនសត្វនោះ គ្មាននរណាម្នាក់ បានមកសួរសុខទុក្ខ កូនរបស់ពួកគេដែរ គឺគ្រាន់តែផ្ញើរប្រាក់ ១,៣០០ដុល្លារ សម្រាប់ ថ្លៃព្យាបាល តែប៉ុណ្ណោះ៕







ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]