ហ្រ្គីនលែន ៖ នេះពិតជារឿងមួយ ក្នុងប្រវត្តិសាស្រ្តហើយ ដែលក្រុមតន្រ្តី The Defiled បានប្រគុំតន្រ្តី លើផ្ទាំងទឹកកក ដ៏ធំមហិមា និង ត្រជាក់បំផុត ដែលអណ្តែត នៅលើកណ្តាលសមុទ្រ ហ្រ្គីនលែន កាលពីពេលថ្មីៗនេះ។

ក្រុមតន្រ្តី The Defiled ទំរាំតែបាន ប្រគុំតន្រ្តីនៅលើផ្ទាំងទឹកកក ដ៏ធំមហិមាលើ សមុទ្រដ៏ធំល្វឹងល្វើយ នេះ ពួកគេត្រូវធ្វើជិះយន្តហោះ ពីប្រទេស អង់គ្លេស ទៅកាន់ប្រទេសអ៊ីស្លង់ រួចធ្វើដំនើរបន្តទៀត ទៅកាន់កោះតូចមួយ នៅលើ សមុទ្រហ្រ្គីនលែន ដោយទូក។ ស្របពេល ជាមួយគ្នានោះ ប្រជាជន រស់នៅក្នុងតំបន់នោះ ក៏បាននាំគ្នា ជិះទូក មកមើលការ ប្រគុំតន្រ្តីផ្ទាល់ ដោយក្តីរំភើបជាខ្លាំង ផងដែរ។

អ្វីដែលជាការ តស៊ូយ៉ាងខ្លាំង សំរាប់ក្រុមតន្រ្តីនេះ គឺពួកគេត្រូវចំនាយពេល បី ទៅ បួនថ្ងៃ ដើម្បីរកបាន ផ្ទាំងទឹកកក ដែលល្អឥតខ្ជោះបំផុត ព្រោះការប្រគុំតន្រ្តីនេះ ត្រូវការផ្ទាំង ទឹកកក ដែលមានទំហំធំ និង ជម្រៅក្រាស់ ដើម្បី ទ្រទ្រង់ ឧបករណ៍ភ្លេង មិនឲ្យធ្លាក់ក្នុងសមុទ្រ។ ចំនែកឯ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់នោះ ក៏បាននាំគ្នា ជួយក្រុមតន្រ្តី The Defiled រៀបចំឆាក និង ឧបករណ៍ភ្លេង នៅលើផ្ទាំង ទឹកកកផងដែរ ហើយចុងក្រោយ ក្រុមតន្រ្តី The Defiled បានជូនកាដូ នូវឧបករណ៍ភ្លេង ទៅដល់ប្រជាពលរដ្ឋវិញ ជាការសងគុណ នៅពេលចប់កម្មវិធី។

សមាជិក ក្រុម Defiled លោក Stitch D បាននិយាយថា៖ «នេះគឺការប្រគុំតន្រ្តី ដ៏ឆ្កូតបំផុត ដែលពួកយើង ធ្លាប់សំដែង! អ្នកធ្លាប់តែឃើញ ផ្ទាំង ទឹកកកធំៗ នៅលើសមុទ្រ តាមរយៈ កម្មវិធីឯកសារ ក្នុងទូរទស្សន៍ ប៉ុន្តែអ្នកនឹងមានការភ្ញាក់ផ្អើល ប្រសិនបើអ្នកឃើញវាផ្ទាល់ នឹងភ្នែក នោះអ្នក នឹងដឹងថា វាធំ និង ស្អាតប៉ុណ្ណា។ ម្យ៉ាងវិញទៀត ទោះបី នៅកន្លែងនោះ ពិតជាមានអាកាសធាតុត្រជាក់ខ្លាំង ប៉ុន្តែខ្ញុំមិនគិតថា អ្នកអាច កត់សម្គាល់ ក្រុមពួកយើង បង្ហាញកាយវិការរងារឡើយ»។

គួរបញ្ជាក់ផងដែរ ការប្រគុំតន្រ្តីរបស់ក្រុម Defiled នេះ មានរយៈពេល ៣០ នាទី ដោយបានច្រៀងចម្រៀង យកចេញពី អាល់ប៊ុមផ្ទាល់ របស់ពួកគេ ឈ្មោះ Daggers៕



ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]