ចិន៖ លោកយាយ ចំណាស់ម្នាក់ ត្រូវបានក្រុមពន្លត់ អគ្គីភ័យជួយ សង្រ្គោះទាន់ពេលវេលា បន្ទាប់ពីគាត់ព្យាយាម លូកយកធ្មេញក្លែងក្លាយ។

យោងតាមសារព័ត៌មាន Global Times  និង Asain Town បានឲ្យដឹងថា រឿងហេតុនេះ បានកើតឡើង កាលពីថ្ងៃទី៩ ខែតុលា នៅខេត្ត Sichuan  ដែលកាលពីដំបូង លោកយាយ Zhang បានយកធ្មេញ ក្លែងក្លាយ ទៅដុសសម្អាត ក្នុងបន្ទប់ទឹក ស្រាប់តែគាត់ បានធ្វើឲ្យ ធ្មេញនោះ ធ្លាក់ចូលចានបង្គន់ ហើយភ្លាមៗនោះ គាត់ក៏បានលូកដៃ យកវាឡើងមកវិញ។

ប៉ុន្តែជាអុកសល ដៃរបស់គាត់បាន ទៅជាប់ស្អិត ជាមួយចានបង្គន់នោះ ដកចេញមិនកើត ហើយ ប្រហែល មួយម៉ោងក្រោយមក កូនស្រី របស់លោកយាយ បានមកដល់ផ្ទះ ហើយនាងក៏បានព្យាយាម ទាញដៃគាត់ដែរ ប៉ុន្តែនៅតែមិនអាច។ រហូតដល់ក្រុមសេវាជួយសង្រ្គោះ បានមកដល់ ទើបអាចយកដៃ របស់គាត់ចេញ ពីចានបង្គន់បាន ដោយដាក់សាប៊ូ លើដៃរបស់គាត់ ដើម្បីឲ្យមាន ជាតិរអិល។

យ៉ាងណាមិញ លោកយាយ Zhang គឺមិនមាន រងរបួសធ្ងន់ធ្ងរអ្វីឡើយ៕







ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]