ចិន៖ កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍ យ៉ាងខ្លាំងមួយ ចំពោះវីដេអូឃ្លីប ដែលបានបង្ហាញ ពីសកម្មភាព ទាក់ឆ្កែ របស់បុរស២នាក់ នៅក្នុងទីក្រុងមួយ។

បើយើងមើល តាមវីដេអូនេះ យើងនឹងឃើញថា បុរស២នាក់ បានជិះម៉ូតូ មកក្បែរសត្វឆ្កែ សម្បុរខ្មៅ មួយក្បាលដែល កំពុងតែរើ កកាយគំនរសំរាម ក្រោយមកបន្ទាប់ ពីមើលស្ថានភាព ជុំវិញថា មិនមានមនុស្ស ណានៅក្បែរនោះ បុរសដែលជិះខាងក្រោយ ក៏បានដកស្នា ដែលមានគ្រាប់ ផ្ទុកសារជាតិ ថ្នាំសន្លប់ បាញ់មកលើ សត្វឆ្កែមួយក្បាលនោះ។

ក្រោយពីទទួលរង ការវាយប្រហារហើយ សត្វឆ្កែដ៏កម្សត់នោះ ក៏បានប្រឹងរត់ រហូតទាល់តែ ទៅដួលសន្លប់ នៅក្រោមរថយន្ត ពណ៌សមួយគ្រឿង ដែលចតនៅក្បែរនោះ ហើយបុរសទាំង ២នាក់នោះ ក៏ដើរទៅរើសយក សត្វឆ្កែនោះ ដាក់ក្នុងកាបូប រួចក៏ចាកចេញ ដោយសុវត្ថិភាព។


យោងតាមប្រភព វីដេអូយើង អាចសន្មត់បានថា សកម្មភាពមួយនេះ គឺកើតឡើង នៅក្នុងតំបន់មួយ នៃប្រទេសចិន ដែលសម្បូរ ទៅដោយករណី បាត់ឆ្កែព្រោះថា សាច់ឆ្កែជា ប្រភេទសាច់ ដែលពេញនិយម ដែលប្រជាជននៅទីនោះ ចូលចិត្ត ទទួលទាន សាច់ឆ្កែ យ៉ាងខ្លាំង។ នេះគឺជា វិធីទាក់ឆ្កែមួយ នៅក្នុងចំណោម វិធីជាច្រើន ផ្សេងទៀត ដែលពួកជនខិលខូច តែងតែប្រើប្រាស់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះសកម្មភាព របស់បុរស ២នាក់នេះ?

ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]