ចិន ៖ កាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹក បង្ហាញពី អ្នកសុំទាន ពីរនាក់ នៅប្រទេសចិន បានកាត់ក្រចកជើង សត្វអូដ្ឋចោល រួចហើយយកវាមកសុំទាន ជាមួយ ដើម្បីធ្វើឲ្យអ្នកដំនើរ មានការ អាណិត អាសូរ និង ដាក់ទានឲ្យខ្លួន ធ្វើឲ្យអ្នកនិយម លេងអ៊ិណធើណែត ជាច្រើន មានការសង្វែគ នៃការឈឺចាប់របស់ សត្វអូដ្ឋនេះជាខ្លាំង។

អ្នកសុំទានទាំងពីរនាក់នេះ មកពីខេត្ត Fuzhou  ទីក្រុង Shanghai ដោយនាំយក សត្វអូដ្ឋមានរបួស មកលុតជង្គង់ សុំទានជាមួយខ្លួន រហូតដល់ ធ្វើឲ្យ លេចលឺដំណឹងនេះ ដល់ប៉ូលីស ចុះមកស៊ើបអង្កេត។ ក្រោយពេលពិនិត្យ បានច្បាស់លាស់ហើយ ប៉ូលីសបានរកឃើញថា សត្វអូដ្ឋនេះ គ្មានក្រចកជើងទេ និង មានរបួស នៅជុំវិញជើង ដែលជាភស្តុ័តាង អ្នកសុំទានទាំងពីរនាក់នេះ មានចេតនា កាត់វាចោល ដើម្បីទទួល ការអាណិតអាសូរ ពីអ្នកដំនើរ។ យោងតាមសារព័ត៌មាន បានឲ្យដឹងទៀតថា អ្នកសុំទាន ទាំងពីរនាក់នេះ ធ្លាប់បានប្រព្រឹត្តិ អំពើបែបនេះ ម្តងរួចមកហើយ នាខែមេសា ដែលអាចឲ្យ ពួកគេរកប្រាក់បាន ជាងរាប់រយយ័ន ក្នុងរយៈពេលតែ ពីរបីម៉ោងប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ សត្វអូដ្ឋព្រៃនេះ គឺជាថនិកសត្វ ដែលស្ថិតក្នុងប្រភេទ សត្វជិតផុតពូជ និង ត្រូវបានការពារ យ៉ាងមត់ចត់ ពីសំណាក់ រដ្ឋាភិបាលចិន។ ក្នុងនោះដែរ សត្វអូដ្ឋដែលនៅសល់ គឺមានតែ ៦០០ ក្បាល នៅលើវាលខ្សាច់ ហ្គោប៊ី ភាពពាយ័ព្យប្រទេសចិន និង ៨០០ ក្បាលទៀត នៅលើវាលខ្សាច់ ប្រទេសម៉ុងហ្គោលី៕




ចុះប្រិយមិត្តយល់យ៉ាងណាដែរ ?

ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]