អាមេរិក៖ ស្ត្រីម្នាក់ បានលួចចូលទៅក្នុង ផ្ទះមួយនៅតំបន់ Thousand Oaks រដ្ឋ California កាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែបែរជាជាប់ នៅក្នុង បំពង់ផ្សែង ចេញមិនរួចទៅវិញ។

ស្ត្រីដែលជាប់នៅក្នុង បំពង់ផ្សែងនេះ មានឈ្មោះថា Genoveva Nunez-Figueroa អាយុ២៨ឆ្នាំ គ្មានមុខរបរច្បាស់លាស់ បានជាប់នៅក្នុង បំពង់ផ្សែងជំរៅ ជាង២ម៉ែត្រ ហើយត្រូវបានម្ចាស់ ផ្ទះដឹងទាន់ ក៏ទូរស័ព្ទប្តឹងប៉ូលីស ថាមានចោរលួចចូលផ្ទះ។ ក្រោយមក ក៏មានអ្នកពន្លត់ អគ្គីភ័យជាច្រើននាក់ បានទៅជួយដោយ ចំណាយពេល២ម៉ោង ប្រើសាប៊ូលាងចាន ចាក់ទៅលើចោរស្រីនោះ ដើម្បីទាញនាងចេញ ពីបំពង់ផ្សែង និងបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

យ៉ាងណាមិញ នេះគឺជាលើកទី២ហើយ ដែល Genoveva បានលួចចូលទៅក្នុងផ្ទះ របស់អតីតស្វាមី បន្ទាប់ពីពួកគេ បានបញ្ចប់ទំនាក់ទំនង ជាមួយគ្នា ហើយបន្ទាប់ពីចេញ ពីមន្ទីរពេទ្យ Genoveva នឹងត្រូវបញ្ជូន ទៅកាន់ពន្ធនាគារ ដោយជាប់ចោទពីបទ លួចចូលផ្ទះអ្នកដទៃ៕



ប្រភព៖ ញ៊ូយ៉កដេលី

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]