បរទេស៖ គេហទំព័រមួយ បានបង្កើត នូវកម្មវិធីមួយ ដែលតំរូវ ឲ្យអ្នកទេសចរ ផ្ញើរ រូបភាពទីតាំង ទេសចរណ៍ នានា ដែលគួរឲ្យចាប់អារម្មណ៍ នៅជុំវិញ ពិភពលោក ដែលពួកគេធ្លាប់បានទៅ ហើយអ្នកប្រើប្រាស់ ផ្សេងទៀត (User) គឺជាអ្នកបោះឆ្នោត គាំទ្រការប្រកួតរូបភាពទីតាំង ទេសចរណ៍ ដ៏ប្លែកៗទាំងនោះ។ កម្មវិធីខាងលើ គេឲ្យឈ្មោះថា VueVoyage ត្រូវបានរំពឹងថា នឹងអាចជួយ ដល់ អ្នករៀបចំ ដំណើរកំសាន្ត អាចស្គាល់ និង ដឹងពីទីតាំង ទេសចរណ៍ប្លែកៗ ដែល អាចឲ្យភ្ញៀវទេសចរ ថតរូប Selfies បានស្អាត។

អ្នកចូលរួម ប្រកួតគឺអាចផ្ញើរ រូបភាព ទីតាំងទេសចរណ៍នានា ដែលជាទូទៅ មានដូចជា ទីក្រុង, ជនបទ ឬក៏ ទីតាំង ដែលមានលក្ខណៈ ជាភោជនីយដ្ឋាន, ទីលានវាយកូនហ្គោល, ទីតាំងឧទ្យានជាតិ និង ទីតាំងបុរាណដ្ឋាន ណាមួយក៏បាន ធ្វើយ៉ាងណា ឲ្យប្រាកដវាទីតាំងទាំងនោះ គឺមានទស្សនីយភាព ស្អាត និងប្លែក។ ផ្ទុយទៅវិញបើសិនជា User ណា ដែលមិនអាចរក ទីតាំងថតរូបផ្ញើរ ទៅប្រកួតបាន គេក៏អាច ធ្វើជាអ្នក ដាក់ពិន្ទុ ដល់អ្នកប្រកួត ដទៃទៀត តាមរយៈការបោះឆ្នោតក៏បាន ដើម្បីស្វែងរក រូបថតណាដែល មានអ្នកបោះឆ្នោតគាំទ្រ បានច្រើនជាងគេ។

គូសបញ្ជាក់ផងដែរថា កម្មវិធីប្រកួតខាងលើ គឺបង្កើតឡើង ដោយលោក Jon Goodman និងកញ្ញា Jennifer Trebisovsky ដែលជាគូ ស្នេហ៍នឹងគ្នា។ ពួកគេទាំង២ បានបង្ហាញចំណាប់អារម្មណ៍ថា បច្ចុប្បន្នមាន គណនី Instagram ទស្សនាវដ្តី គេហទំព័រទេសចរណ៍ ជាច្រើនបង្ហាញពីទីតាំង ទេសចរណ៍ នានា ជុំវិញពិភពលោក ដែលថតដោយ អ្នកថតរូបអាជីព។ ប៉ុន្តែខុសពីគេហទំព័រ ឬក៏ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះ គឺរូបភាព ទាំងអស់ក្នុង គេហទំព័រ របស់លោក ត្រូវបានថត ដោយអ្នកទេសចរ សាមញ្ញធម្មតា ដែលនិយមការដើរ កំសាន្ត ហើយគឺជាអ្នក ដែលចូលចិត្តថតរូប ដើម្បីបង្ហោះ លើបណ្តាញសង្គម តែប៉ុណ្ណោះ។

ខាងក្រោម គឺជារូបថត ទីតាំងទេសចរណ៍ មួយចំនួន ដែលគេចាត់ទុកថា ជាទីតាំង ដែលអាចថតរូប Selfie បានស្អាតជាងគេ៖

ភោជនីយដ្ឋាននៅលើផ្ទាំងថ្ម ក្បែរសមុទ្រក្នុងប្រទេស Tanzania

ភ្នំ Roraima ក្នុងប្រទេស Venezuela

ឧទ្យានជាតិ Arches  ស្ថិតក្នុងរដ្ឋ Utah ក្នុងសហរដ្ឋអាមេរិក

ឧទ្យានជាតិ Torres del Paine ស្ថិតក្នុងប្រទេស Chile

ភ្នំ Trolltunga ស្ថិតនៅក្នុងប្រទេស Norway

ស្ពានបុរាណអាយុកាលជិត៥០០ ឆ្នាំ ស្ថិតក្នុងប្រទេសឥណ្ឌា

ទិដ្ឋភាពទីក្រុងក្នុងប្រទេស ម៉ូណាកូ ថតពីលើសណ្ឋាគារ balcony of the Vista Palace

ទីក្រុង Pelourinho ថតពីលើសណ្ឋាគារ Elevador Lacerda ក្នុងប្រទេស ប្រេស៊ីល

ទិដ្ឋភាព សណ្ឋាគារ និងភោជនីយដ្ឋាន Seven Hills ស្ថិតក្នុងទីក្រុង Istanbul ប្រទេស Turkey

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]